Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​សម្រាលកូន​រួច ភរិយាបាន​ដាក់​កំហិត​១​ឱ្យ​នាយ​ច​យ​… តើ​ជា​អ្វី​ទៅ?

  • Print

រាជធានីភ្នំពេញ ៖ នៅទីបំផុតភរិយា នាយ ចយ បានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ហើយ ដែលនេះជាកាដូដ៏មានតម្លៃ ហើយបានធ្វើឱ្យតារាកំប្លែករូបនេះញញឹមបិទមាត់មិនជិតឡើយ ។

កូនប្រុសរបស់ នាយ ចយ បានចាប់កំណើតឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ។ នាយ ចយ បានបង្ហោះរូបភាពកូនរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ ខណៈមហាជនជាច្រើនបានចូលរួមអបអរសាទរចំពោះចំណងដៃដ៏មានតម្លៃមួយនេះ ។

កូនរបស់ នាយ ចយ មានមុខមាត់ស្រស់ស្អាត មិនដូចអ្វីដែលមហាជនមួយចំនួនគិតថា អាចមានមុខមាត់មិនខុសពីនាយចយ នោះឡើយ ។ ទោះយ៉ាងណា ចំណងដៃកូនប្រុសនាពេលនេះនឹងរឹតតែធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ នាយចយ និងភរិយា កាន់តែមានភាពផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត ។

ជាការកត់សម្គាល់កន្លងមក នាង ប៉ិច ក្វាន់ឌី ភរិយាតារាកំប្លែង នាយចយ បាននិយាយថា កូនមួយនេះ គឺនៅមិនទាន់គ្រប់គ្រាន់ទេ គឺនាងនៅចង់បានថែមទៀត ។ ដូច្នេះហើយនាងបានដាក់កំហិត នាយចយ ថា ត្រូវប្រឹងបន្ថែមទៀត ។ បន្ទាប់ពីនោះមកនាងនឹងពិចារណាថា គួរបញ្ឈប់ត្រឹមហ្នឹងតែម្ដង ឬយកទៀត ។

គួររំលឹកថា នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបមង្គលការកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។ អាពាហ៍ពិពាហ៍នេះ ត្រូវបានគេដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចងដៃមង្គលការ នាយ ចយ ដល់ទៅ ១ម៉ឺនដុល្លារអាមេរិកឯណោះ។ ភរិយារបស់ នាយ ចយ គឺជាសិស្សសាលាវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ ដែលមានសម្រស់មិនចាញ់អ្នកសិល្បៈឡើយ ។

តាមការបញ្ជាក់ពីភរិយាចាប់ទាំងពីរៀបការមានផ្ទៃពោះស្វាមីនាងមិនឲ្យធ្វើអ្វីទាំងអស់ គឺឲ្យធ្វើជាមេផ្ទះថែរក្សាកូនឲ្យលោកតែប៉ុណ្ណោះ។ អ្នកនាង ប៉ិច ក្វាន់ឌី និយាយថា ស្វាមីរបស់ខ្លួនស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងណាស់ មិនឲ្យធ្វើអ្វីឡើយ ។ តាមបំណងរបស់អ្នកទាំងពីរចង់យកកូនចំនួន ២នាក់ គឺប្រុស១ ស្រី១ ហើយ នាយ ចយ បានសន្យាជាមួយភរិយារួចហើយ គឺដាច់ខាតត្រូវតាមយកកូនស្រី១មួយទៀតទាល់តែបាន ៕

ដកស្រង់ពី៖ កោះសន្ដិភាព