Social Network

គីម វ៉ុន គុក៖ ចិញ្ចឹមគោតាមស្តង់ដាកូរ៉េត្រៀមពង្រីកការចិញ្ចឹមឱ្យបាន ៥ពាន់ក្បាល ក្នុងពេលឆាប់ៗ

លោក គីម វ៉ុន គុក បច្ចុប្បន្នជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ មានទីតាំងសិ្ថតនៅភូមចារ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ម្ចាស់កសិដ្ឋានឈ្មោះ Dong Sung Farm បានឱ្យដឹងថា សព្វថ្ងៃនេះ

លោកបាននាំយកបច្ចេកវិទ្យាពីប្រទេសកូរ៉េខាងត្បូង សម្រាប់អនុវត្តន៍នៅក្នុងការចិញ្ចឹម។ថ្លែងប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃមិញនេះ ម្ចាស់កសិដ្ឋានខាងលើ បានធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់កសិដ្ឋាន គឺបង្កើតនៅចុងឆ្នាំ ២០១៨ បច្ចុប្បន្នមានគោសាច់ចំនួនជាង ៧០០ក្បាល ភាគច្រើនគោទាំងអស់បានប្រមូលទិញពីប្រជាកសិករយកមកបំប៉នយកសាច់ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។លោកគីម បានបន្ថែមទៀតថា នៅក្នុងពេលអនាគតដ៏ខ្លី កសិដ្ឋានរបស់លោក មានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយអ្នកចិញ្ចឹមគោក្នុងតំបន់នេះ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោតាមស្តងដាកូរ៉េរូបនេះ បានបង្ហើបឱ្យដឹងដែរថា សព្វថ្ងៃលោកកំពុងរៀបចំសត្តឃាតដ្ឋានមួយមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្របតាមស្តង់ដារសត្តឃាតដ្ឋានអន្តរជាតិ។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមគោបំប៉ន Dong Sung Farm ខាងលើនេះ គឺចាកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ល្អជាងគេ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខភាពនៃសត្វ ៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីbusiness-cambodia