Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Canon EOS R ជំនាន់​ក្រោយ​នឹង​មាន​សេនស័រ​ទំហំ​ដល់ 83 មេហ្គា​ភិចសែល ជាមួយ​ប្រព័ន្ធ​ទប់​លំនឹង​ពី​តួ​កាមេរ៉ា​ផ្ទាល់

  • Print

នៅក្នុងរយៈពេលចុងក្រោយនេះ យើងបានឃើញថាក្រុមហ៊ុនផលិតកាមេរ៉ានានាក្នុងពិភពលោក កំពុងតែបញ្ចេញនូវសមត្ថផលថ្មី និងបច្ចេកវិទ្យាចុងក្រោយរៀងៗខ្លួន នៅលើទីផ្សារយ៉ាងគ្រឹកគ្រែង។ រឺឯគុណភាព

និងតម្លៃក៏ជាផ្នែកមួយសំខាន់ក្នុងការនាំយកនូវម៉ាស៊ីនកាមេរ៉ាមួយគ្រឿងចូលក្នុងទីផ្សារបានដោយជោគជ័យមួយផ្នែកដែរ។ ប្រការដែលសំខាន់ ក្រុមហ៊ុនទាំងនោះត្រូវយកចិត្តទុកដាក់ទៅលើ ការនាំយកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ ស្របទៅតាមតម្រូវការរបស់អតិថិជន ដើម្បីអោយការលក់ ក៏ដូចជាប្រជាប្រិយភាពកើនឡើង។ ជាក់ស្ដែង យើងក្រឡេកទៅមើលក្រុមហ៊ុន Canon ឯណោះវិញបាន ត្រូវបានគេប្រទះឃើញប៉ាតង់ថ្មីមួយ ដែលបង្ហាញថា ខ្លួនកំពុងធ្វើការទៅលើប្រព័ន្ធទប់លំនឹង IBISIn body image stabilization  យកមកដាក់នៅលើកាមេរ៉ាស៊េរីចុងក្រោយរបស់ខ្លួន ដែលតាមពាក្យចចាមអារ៉ាម វានឹងមានទំហំ សេនស័រដល់ទៅ 83 មេហ្គាភិចសែសឯណោះ។ 

វាមិនមែនជារឿងថ្មីទេ ក្នុងការដែលឃើញនូវប្រព័ន្ធទប់លំនឹងផ្ទាល់ពីក្នុងតួកាមេរ៉ាបែបនេះ ដោយក្រុមហ៊ុន Sony បានបំពាក់វានៅលើ ម៉ូឌែលមួយចំនួនដូចជា Alpha A7 III និង Alpha A6500 រួចទៅហើយ។ បន្ថែមពីនោះនៅមានក្រុមហ៊ុនមួយចំនួនផ្សេងទៀត ក៏បានបំពាក់នូវបច្ចេកវិទ្យានេះជាច្រើនឆ្នាំកន្លងផងដែរ រួមមានក្រុមហ៊ុន Olympus និង Pentax ជាដើម។ ទោះជាយ៉ាងណា វាជារឿងល្អក្នុងការដែល Canon សម្រេចចិត្តនាំយកនូវប្រព័ន្ធ IBIS នេះមកដាក់នៅលើកាមេរ៉ា Mirrorless ចុងក្រោយរបស់ខ្លួន។ នេះបើផ្អែកទៅលើរូបភាពដែលទទួលបាន តាមរយៈប៉ាតង់ពីក្រុមហ៊ុន ជប៉ុនមួយនេះ ហាក់ដូចជាគេចង់បន្ថែមសមត្ថភាពទៅលើ ការចាប់ចលនា និងកែលម្អបន្ថែមទៅលើ ការសម្គាល់ប្លង់ដើម្បីអោយរូបភាព មានលំនឹងថេរ។

ដោយឡែក យើងក៏បានឃើញរួចទៅហើយ នូវប្រព័ន្ធ ទប់លំនឹង IBIS នេះកាលពីខែមុន នៅលើម៉ូឌែល លំដាប់មធម្យរបស់ពួកគេគឺ Canon EOS 90D ដែលនេះអាចជាពេលដែលគេត្រូវយកវាទៅដាក់លើម៉ូឌែលល្អបំផុតរបស់ខ្លួនវិញម្តង។ គួបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាទប់លំនឹង ពីក្នុងតួកាមេរ៉ានេះ បានជួយមួយផ្នែកធំទៅលើគុណភាពនៃរូបភាពដែលផលិតបាន ដែលពីមុនមកយើងបានឃើញ Canon បានដាក់វាអោយមានតែនៅលើប្រភេទ Len RF មួយចំនួនរបស់ពួកគេប៉ុណ្ណោះ។ ជារួម ការផ្តល់ជូនអតិថិជនរបស់ខ្លួននូវប្រព័ន្ធ IBIS នេះវាគឺជារឿងដែលចាំបាច់មួយ ក៏ដូចជាជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយស្របទៅនឹងការប្រកួតប្រជែងលើទីផ្សារបន្ថែមទៀត។

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport