Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកសារ​ពី TENAA បង្ហាញ​ថា iPhone 11 Pro Max មាន​ថ្ម​ដល់​ទៅ 3,969mAh និង​បំពាក់​រ៉េម​ 4GB ពិត​មែន

  • Print

ដូចដែលយើងបានដឹងរួចមកហើយថា ស្មាតហ្វូនកំពូលជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Apple គឺ iPhone 11, iPhone 11 Pro និង iPhone Pro Max ដែលពួកវាទទួលបានការអះអាងមកថាសម្រាប់ iPhone 11 Pro នឹងអាចកាន់ថ្មបានយូរជាង

iPhone XS ដល់ទៅ 4 ម៉ោង ហើយសម្រាប់ម៉ូឌែល iPhone 11 Pro Max អាចកាន់ថ្មបានយូរជាង iPhone XS Max ដល់ទៅ 5 ម៉ោងឯណោះ និង iPhone 11 អាចកាន់ថ្មបានយូរជាង iPhone XR ចំនួនមួយម៉ោង។ទោះបីជាយ៉ាងណា ក្រុមហ៊ុនយក្យអាមេរិចមួយនេះ មិនបានប្រាប់អោយយើងទាំងអស់បានដឹងអំពីទំហំថាមពលថ្ម ដែលបានបំពាក់នៅលើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នោះទេ។ ដោយឡែក ក្នុងថ្ងៃនេះ មានឯកសារថ្មីមួយមកពី ទីភ្នាក់ងារនិយតករចិន TENAA បង្ហាញពីលក្ខណៈជាក់លាក់នៃទំហំថាមពលថ្មរបស់ iPhone 11 ស៊េរី។ ជាការពិតណាស់ បើយោងទៅតាមឯសារនេះ បានបង្ហាញថា iPhone 11 មានថាមពលថ្មទំហំ 3,110mAh ធំជាងថ្ម 2,942mAh នៅលើម៉ូឌែលទូរសព្ទ iPhone XR កាលពីឆ្នាំមុន។ ចំណែកឯ សម្រាប់ iPhone 11 Pro ប្រើប្រាស់ថាមពលថ្មទំហំ 3,046mAh ខណៈដែល iPhone XS មានថ្មត្រឹម 2,658mAh ប៉ុណ្ណោះ និងចុងក្រោយចំពោះ iPhone 11 Pro Max វិញ ឥឡូវបានបំពាក់លើសពីនេះទៅទៀត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ Apple បានធ្វើការអះអាងថា iPhone 11 អាចចាក់វីដេអូបានចំនួន 17 ម៉ោង។ រីឯ iPhone 11 Pro ប្រើបានរហូតដល់ទៅ 18 ម៉ោង និងចំពោះ iPhone 11 Pro Max  វិញទទួលបានដល់ទៅ 20 ម៉ោងឯណោះ នៅក្រោមការចាក់វីដេអូនេះ ដូចគ្នា។ អាចមានន័យថា ពេលនេះ Apple កំពុងតែកំណត់ទិសដៅតម្រូវ សម្រាប់កំពូលអ្នកប្រើប្រាស់អាជីព ដូចទៅនឹងក្រុមហ៊ុនស្មាតហ្វូនដទៃទៀតដែរ ហើយវាសមហេតុផលណាស់ ដែលប្រើទំហំថ្មធំ នៅលើម៉ូឌែល Pro បែបនេះ។ ជាងនេះទៅទៀត ឯកសារខាងលើ ក៏បានបង្ហាញថា iPhone 11 ស៊េរីទាំងអស់មានរ៉េមត្រឹម 4GB មិនមែនទំហំ 6GB ឡើយ ដូចរបាយការណ៍មួយចំនួនបានលើកឡើងពីមុន អញ្ចឹងដែរថាមពលថ្មធំដល់ទៅទំហំ 3,969mAh ដោយបានដំឡើងពីទំហំ 3,174mAh នៅលើ iPhone XS Max កាលពីឆ្នាំទៅ ដែលនេះអាចបញ្ជាក់បានថា វាមានទំហំថ្មធំជាងមុនប្រមាណ 20 ភាគរយ ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport