Social Network

រឿង​ពិត​នៅ​ក្នុង​សង្គម គឺ​មាន​ដូច​រឿង យាយ យ៉យ និង ប៉េងប៉ោង ពេល​នេះ​អីចឹង!

យាយ យ៉យ និងនាង ប៉េង ប៉ោង ត្រូវបានជ្រើសរើសឲ្យចូលរួមសម្ដែងក្នុងវីដេអូខ្នាតខ្លីមួយ ផលិតដោយស្ថាប័នឯកជនមួយ ដែលទើបនឹងឃើញបង្ហោះនៅលើបណ្ដាញសង្គមយូធូបថ្មីៗនេះប៉ុណ្ណោះ។

នេះជាវីដេអូប្រភេទអប់រំមួយ ដែលមានចេតនាចង្អុលបង្ហាញពីការប្រើប្រាស់មធ្យោបាយត្រឹមត្រូវមួយចៀសវាងការជ្រើសខុស នាំឲ្យមានការបង់ខាតប្រាក់កាសដែលខំចំណាយញើសឈាមទៅរកយ៉ាងលំបាកនោះ បែរទៅជាបង់ឥតអំពើ។ និយាយឲ្យខ្លី គឺបញ្ហាតុងទីននោះឯង ដែលអ៊ុំពូមីង ច្រើនរើសជាមធ្យោបាយបង្វិលលុយដើម្បីដោះទាល់ក្នុងអាជីវកម្ម ឬក៏តម្រូវការផ្សេងៗ។

ប៉ុន្តែជាមួយគ្នា ក៏មានឧទាហរណ៍មិនតិចទេ ដែលថា តុងទីន បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែផុងខ្លួន រើមិនរួច ជួនត្រូវរត់ចោលភូមិស្រុក ផ្ទះសម្បែងថែមទៀត ទាំងមេទាំងកូន។ វិធីដែលមានហានិភ័យខ្ពស់បែបនេះ ទុកមួយអន្លើសិនចុះ ហើយមកសាកល្បងទស្សនាវីដេអូនេះសិន ព្រោះមានវិធីល្អជាង "តុងទីន" ទៅទៀត។ តោះ...ទស្សនាទាំងអស់គ្នា មិនចំណាយពេលយូរទេ គឺខ្លីប៉ុណ្ណោះ!

 

ដកស្រង់ពីៈ Sabay