Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ហាញ​មុខ​មិន​ដល់​២​នាទី Yoona ធ្វើ​ឲ្យ​កក្រើក​កម្រាល​ព្រំ​ក្រហម​ព្រោះ​ស្អាត​ពេក

  • Print

វត្តមានរបស់តារាសម្ដែង និងចម្រៀងជួរមុខកូរ៉េ Im Yoona នៅក្នុងកម្មវិធីថ្មី ទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ។

មុននេះ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Busan ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសមុទ្រ Busan ប្រទេសកូរ៉េ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាជាតិ និងអន្តរជាតិ។ ក្នុងចំណោមតារាប្រុសស្រីជាច្រើន សិល្បការិនីមួយរូបដែលទាក់ទាញបានចំណាប់អារម្មណ៍ច្រើនជាងគេនោះគឺ តារាចម្រៀង និងសម្ដែងល្បីឈ្មោះ Im Yoona នេះឯង។

សមាជិកក្រុមចម្រៀង SNSD ស្លៀករ៉ូបវែងអូសដីពណ៌លឿងស្រាល ចុះពីលើរថយន្ត ត្រូវបានបណ្ដាញព័ត៌មានវាយតម្លៃថាស្អាតមិនចាញ់ព្រះនាងក្នុងរឿងនិទានឡើយ។ កម្រងរូបភាពរបស់តួរឿង EXIT ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន ដោយពួកគេបានឲ្យដឹងថា ទោះចូលសិល្បៈ១០ឆ្នាំជាងហើយក៏ដោយ តែសម្រស់របស់ស្រីស្អាតវ័យ ២៩ឆ្នាំនៅតែពិបាករកអ្នកជំនួសបាន៕

ដកស្រង់ពី៖ Sabay