Social Network

មិនធម្មតា! ស្វាយស្រុកខ្មែរជាង ១៥ តោន នឹងហោះទៅលក់នៅទីផ្សារកូរ៉េ ដណ្តើមទីផ្សារកាន់តែធំ

ឃើញថាមួយរយះចុងក្រោយនេះ ការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារបរទេសកំពុងតែរីកចម្រើនខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមានអាជីវករមួយចំនួនកំពុងតែរីកមុខរីកមាត់យ៉ាងខ្លាំងដែលបាននាំផ្លែស្វាយ នឹងដំណាំមួយចំនួនទៀត

ចូលទៅកាន់ទីផ្សារបរទេស ។លោកចាង ហុងលី ជានាយកគ្រប់គ្រងក្រុមហ៊ុន Hyundai Agro បាននិយាយពីចុងខែមុនថា ផ្លែស្វាយនៅកម្ពុជាកំពុងតែត្រៀមខ្លួនក្នុងនាំចេញជាលើកដំបូងទៅកាន់ទីផ្សារប្រទេសកូរ៉េនៅដើមខែវិច្ឆិកានេះ ហើយជាពិសេសក្នុងការនាំចេញផ្លែស្វាយមួយនេះមានការតឹងរឹង ដោយសារតែយើងមិនធ្លាប់នាំចូលទីកាន់ទីផ្សារប្រទេសកូរ៉េ តែរឿងទាំងអស់នេះមិនមែនជាបញ្ហានោះទេ ពោលសំរាប់ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាំអោយត្រូវស្តង់ដារទីផ្សារកូរ៉េ។

លោកបានបញ្ផាកផងដែលថា សំរាប់ការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េមិនបានដឹកតាមយន្តហោះនោះទេ ពោលប្រទេសកម្ពុជាកំពុងតែរិះរកវិធីដើម្បីដឹកតាមកប៉ាល់ចាប់ពី ១០ ទៅ ១៥តោន។ តែចំពោះរឿងដឹកតាមកប៉ាល់មិនមែនជាឧបសគ្គធំនោះទេ ដោយសារតែខាងក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ច្រើនក្នុងការនាំចេញផលិតផលតាមកប៉ាល់ស្រាប់ក៏ប៉ុន្តែវាត្រូវចំណាយរយះពេល ៦ ថ្ងៃដើម្បីទៅដល់គោលដៅហើយយើងក៏អាចរក្សាផ្លែឈើអោយស្រស់បានផងដែរ។

លោកក៏បានសង្កត់ធ្ងន់ថា លោកនាំផ្លែស្វាយទៅមុនសិនបន្ទាប់មកលោលនឹងព្យាយាមពង្រីកទំនិញជាច្រើនទៀតដូចជាប្រេងដូង មង្ឃុត ម្នាស់នឹងផ្លែឈើជាច្រើនទៀត។ទោះបីជាក្រុមហ៊ុនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក៏ដោយក៏លោក Chang Hoon Lee បានកត់សម្គាល់ថាមានឧបសគ្គមួយទៀតនៅពេលនិយាយអំពីការប្រកួតប្រជែងជាមួយប្រទេសវៀតណាម ថៃ ប៉េរូ និងហ្វីលីពីន។

លោក Lee បាននិយាយថា ចំពោះប្រទេសថៃ នឹងវៀតណាមវិញដឹកទំនិញទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺដឹកតាមផ្លូវឪកាស ដោយសារតែគេមានបណ្តាញនៅទីនោះស្រាប់ ហើយជារៀងរាល់ថ្ងៃប្រទេសថៃអាចបញ្ចូនផ្លែស្វាយជាង ១០០ តោនទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ ចំណែកប្រទេសវៀតណាមវិញក្នុងការនាំចេញផ្លែស្វាយគឺទាបជាងប្រទេសកម្ពុជាដោយសារតែតំបន់ពាណិជ្ផកម្មសេរី។

លោកបានបន្ថែមថា សំរាប់ប្រទេសកូរ៉េវិញមានការរំពឹងខ្ពស់ថាចំពោះផ្លែស្វាយប្រទេសកម្ពុជាដែលគេស្គាល់ថាជាស្វាយកែវមៀតនឹងទទួលបានជោគជ័យយ៉ាងខ្លាំងមួយក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ។

កាលពីខែធ្នូឆ្នាំទៅ ក្រុមហ៊ុន Hyundai Agro បានបើកកន្លែងដំណើរការច្នៃផ្លែឈើមួយដែលមានចំនួន ៣ ហិកតានៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺវាអាចកែច្នៃផ្លែឈើរហូតបានទៅដល់ 50,000 តោនក្នុងមួយឆ្នាំមានដូចជាដូង ឌូរីនឹងផ្លែស្វាយជាដើម ហើយក្រុមហ៊ុនកូរ៉េបានចាប់ដៃគូជាមួយអ្នកផលិតស្វាយក្នុងស្រុកមួយដែលមានឈ្មោះថា ម៉ៅ ដើម្បីដាំស្វាយនៅលើផ្ទៃដី២.៤០០ ហិកតា។

កាលពីថ្មីៗនេះ ក្រសួងកសិកម្មក៏បានណែនាំអោយកសិករដាំដណាំអោយត្រូវស្តង់ដារហើយក្រសួងក៏បានជួយពួកគាត់ក្នុងការដាំដំណាំអោយមានអនាម័យខ្ពស់ នឹងមានគុណភាពល្អ។

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://youtu.be/pSnWFqjlZQk
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីBusinessCambodia