Social Network

ភ្ញាក់តិចអី!​ ស្ងាត់ៗ Dome Pakorn បង្ហាញវត្តមាន​លើទឹកដីកម្ពុជា

តារាចម្រៀង និងសម្ដែង Dome Pakorn បានធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីមួយ កាលពីពេលថ្មីៗនេះ ហើយគ្រាន់តែតារាប្រុសរូបនេះបង្ហោះរូបភាពប្រាសាទអង្គរវត្ត អ្នកគាំទ្រពិតជាមានភ្ញាក់ផ្អើលជាខ្លាំង។

អាចចាត់ទុកថាជាលើកដំបូង ក្រោយរៀបការហើយមិនបានប៉ុន្មានផង Dome Pakorn ក៏បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា។ មកដល់ទឹកដីកម្ពុជាភ្លាម Dome បានបង្ហោះរូបភាពមួយសន្លឹកលើ Instagram ដោយប្រាប់ Fan ថាខ្លួនមកដល់ខេត្តសៀមរាបហើយ ហើយក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីមួយនៅល្ងាចនោះ។

កុំឲ្យខាតជើង Dome ក៏បានទៅទស្សនាប្រាសាទអង្គរវត្ត និងផ្ដិតយករូបភាពដ៏ស្រស់ស្អាត បង្ហាញទៅអ្នកគាំទ្រថា អង្គរវត្តស្អាតកម្រិតណា៕

ដកស្រង់ពី៖ Sabay