Social Network

iPhone 11 Pro នេះ​មាន​តម្លៃ​ជាង 3 ម៉ឺនដុល្លារ ផលិត​ឡើង​ពី​បំណែក​យានអាវកាស Vostok

ក្រុមហ៊ុន Caviar ដែលជាក្រុមហ៊ុនល្បី ផ្នែកនាំយកវត្ថុធាតុដើមតម្លៃថ្លៃ យកមករចនានៅលើទូរសព្ទនោះ បានបង្ហាញនូវម៉ូឌែល iPhone 11 Pro ស្រោបឡើងពីបំណែកនៃ កាប៉ាល់ទីតានិច ជាមួយនឹងការរចនាឡើងបង្ហាញពីភាព ប្រណិត រឹងមាំ

និងមានតម្លៃរបស់វាខ្លាំងមែនទែន នៅលើទីផ្សារ។ ចាប់ពីពេលដែលអ្នកបានប្រើប្រាស់ទូរសព្ទដែលរចនាឡើងយ៉ាងពិសេសនេះរួចហើយ អ្នកនឹងនឹកទៅដល់សោកនាដកម្មមួយ ដែលបានឆក់យកជីវិតមនុស្សអស់រាប់ពាន់នាក់ និង ការប៉ាល់ដ៏ធំមហិមាមួយគ្រឿងដែលបានលិចកប់បាត់ទៅ ក្នុងមហាសមុទ្រដ៏សែនជ្រៅនោះផងដែរ។ 

ក្នុងនោះ ក្រុមហ៊ុនដដែលនេះបានបន្ថែមថា កាប៉ាល់ទីតានិច ត្រូវបានទទួលការបំផ្លាញពីធម្មជាតិនៅបាតសមុទ្របន្តិចម្តងៗជារៀងរាល់ឆ្នាំ ដូចនេះទើបបណ្តាលអោយគេ ធ្វើការនាំយកផ្នែកណាមួយនៃកាប៉ាល់ប្រវតិ្តសាស្រ្តមួយនោះ មកបង្កើតជាសម្ភារៈផ្សេងៗ ប្រសើរជាងអោយវាបាត់បង់ដោយទទេៗ។ មិនត្រឹមតែ វត្ថុធាតុដើមពីបំណែកកាប៉ាល់ទីតានិចនោះទេ តែគេក៏បានរចនាបន្ថែមនូវ ដុំម៉ូទ័រកង្ហារវិលខ្នាតតូច នៅជាប់នឹងខ្នងនៃទូរសព្ទទៀតផង ដែលវាបានបង្ហាញពី រូបភាព រលក និង យុថ្ការំលេចឡើងយ៉ាងពិសេស។

និយាយពីតម្លៃវិញ iPhone 11 Pro Titanic នឹងត្រូវបានដាក់លក់ចន្លោះពី 7,180 ដល់ 7,870 ដុល្លារ និង iPhone 11 Pro Max Titanic មានតម្លៃចន្លោះពី 7,640 ដល់ 8,330 ដុល្លារ ដោយតម្លៃប្រែប្រួលនោះ គឺដោយសារទំហំផ្ទុកដែលទូរសព្ទមាន ហើយវាមានលក់មិនលើសពី 10 គ្រឿងទេនៅក្នុងលោក។

មិនទាន់អស់នៅឡើយ Caviar ក៏បានបញ្ចេញនូវ iPhone 11 Pro មួយប្រភេទទៀត ដែលផលិតឡើងពីបំណែកនៃយានអាវកាស Vostok ដែលបានត្រលប់មកផែនដីវិញ ក្នុងឆ្នាំ 1963 ហើយពេលនេះ វាបានចេញពីសារមន្ទីរ ដើម្បីចូលមកក្លាយជាចំណែកមួយនៃទូរសព្ទរបស់មនុស្សទៅវិញ។ ដូចនេះសម្រាប់អ្នកដែលគិតថាមានលុយច្រើនមិនដឹងចំណាយទៅលើអ្វីនោះ អាចទិញយកទូរសព្ទផលិតឡើងពីវត្ថុធាតុដើមកម្រនេះ មកប្រើប្រាស់បាន ដោយម៉ូឌែល iPhone 11 Pro Vostok-1 មានលក់តែមួយគ្រឿង ប៉ុណ្ណោះក្នុងលោក ជាមួយតម្លៃ 33,200 ដុល្លារ ដល់ 33,890 ដុល្លារ អាស្រ័យទៅតាមទំហំផ្ទុករបស់វា និង សម្រាប់ម៉ូឌែល Pro Max មានលក់ចាប់ពីតម្លៃ 33,660 ដល់ 34,350 ដុល្លារ ជាមួយនឹងការដឹកជញ្ជូន ឥតគិតថ្លៃសម្រាប់គ្រប់ម៉ូឌែលផងដែរ។

ដកស្រង់ចេញពីCamboReport

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://youtu.be/pSnWFqjlZQk
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk