Social Network

បាត់មុខពីសិល្បៈ៤ឆ្នាំ កើតកូនបាន២ ឥឡូវ​ Kim Taehee ត្រឡប់សម្ដែងរឿងវិញហើយ

នៅថ្ងៃទី ១៦ ខែតុលានេះ មានសេចក្ដីរាយការណ៍មកថា Kim Taehee ភរិយាជាទិស្រឡាញ់របស់ Rain នឹងត្រឡប់ចូលបម្រើអារម្មណ៍អ្នកគាំទ្រវិញ។

ការត្រឡប់ចូលសិល្បៈជាថ្មី ក្រោយអវត្តមាន ៤ឆ្នាំនេះ Kim Taehee នឹងត្រូវសម្ដែងជាតួឯកក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Goodbye, Mom» ដែលគ្រោងបញ្ចាំងនៅខែមករាឆ្នាំក្រោយ។ តារាសម្ដែងលំដាប់កំពូលរបស់កូរ៉េរូបនេះ នឹងដើរជាតួ "Cha Yuri” អ្នកម្ដាយដែលតែងគិតអ្វីក្នុងផ្លូវវិជ្ជមានលើអ្វីគ្រប់យ៉ាង និងចិត្តល្អទៀត។

រឿងនេះនឹងក្លាយជាស្នាដៃភាពយន្តភាគដំបូងបង្អស់របស់ Taehee បន្ទាប់ពីដើរតួ "Han Yeojin” កាលថតរឿង «Yong Pal» កាលពីឆ្នាំ ២០១៥។ តាមរយៈស្នាដៃនេះ ក៏ជាលើកដំបូងសម្រាប់នាងក្នុងអាជីពសិល្បៈ ក្នុងការដើរតួជា ម្ដាយ ហើយរឿងនេះ Taehee ពិតជាដាក់ចិត្តខ្លាំងណាស់ ក៏ដូចជាសង្ឃឹមថាលទ្ធផលនឹងល្អប្រសើរ។

«Goodbye, Mom» នឹងចាប់ផ្ដើមបញ្ចាំងជាផ្លូវការ បន្ទាប់ពីរឿង «Crash Landing of Love» របស់ Hyun Bin និង Son Yejin បញ្ចប់៕

ដកស្រង់ពី៖ Sabay