Social Network

ទាំងនេះ​ជា​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​ក្រោយ​របស់ Xiaomi Mi Note 10

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញស្មាតហ្វូន Xiaomi Mi Note 10 នៅថ្ងៃទី 14 ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺខណៈដែលវាមិនទាន់ត្រូវបានប្រកាសចេញជាផ្លូវការផង

លក្ខណៈសម្បត្តិ និងមុខងារពិសេៗរបស់វាជាច្រើន ត្រូវបានចែកចាយពេញបណ្តាញអ៊ីនធើណេតបាត់ទៅហើយ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ Mi Note 10 គឺត្រូវបានចែកចាយដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។

ក្រៅពីលក្ខណៈសម្បត្តិដែលបានរៀបរាប់ខាងលើ Xiaomi Mi Note 10 ត្រូវបានគេរំពឹងថានឹងមានលក្ខណៈសម្បត្តិដូចទៅនឹង Mi CC9 Pro ដោយវានឹងបំពាក់មកជាមួយអេក្រង់លាតកោងទំហំ 6.5 អ៊ីញ ប្រភេទជា OLED អមមកជាមួយម៉ូតឆកតំណត់ទឹក។ ចំពោះកម្លាំងម៉ាស៊ីន វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប Snapdragon 730G អមមកជាមួយជម្រើស RAM ទំហំ 8GB គួបផ្សំជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB។ រីឯថាមថ្មវិញ វាអាចនឹងបំពាក់មកជាមួយថ្មដែលមានថ្មទំហំ 5,260 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន Mi Charge Turbo ដែលមានកម្លាំង 30W ដែលអាចធ្វើការសាកថ្មរបស់វាចាប់ពី 0 ដល់ 100% ដោយចំណាយពេលត្រឹមតែ 65 នាទីតែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/