Social Network

Jackson និង James Corden បង្ហាញ​មុខរួមគ្នា ផ្លាស់ប្ដូរបទពិសោធមានន័យបំផុត

ការងារជាមួយក្រុមលូតលាស់ឥតឈប់ ឯការងារទោលវិញ Jackson រឹតតែធ្វើបានល្អ និងកាន់តែឈានឡើងខ្ពស់ឡើងៗលើឆាកអន្តរជាតិ ពិសេសប៉ែកអឺរ៉ុប។

ដូចថ្មីៗនេះ លោកបានចូលរួមក្នុងកម្មវិធីដ៏ល្បី "The Late Late Show With James Corden” ធ្វើឲ្យអ្នកគាំទ្ររំភើបបំផុត។ មុខមាត់ថ្មីរបស់ Jackson Wang សមាជិកក្រុម GOT7 ពិតជាបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ពិភព K-Pop ដោយសាររតារាប្រុសរូបនេះបានបង្ហាញវត្តមានក្នុងកម្មវិធីដ៏ល្បីមិនមែនអ្នកណាសុទ្ធតែមានឱកាសចូលរួមគឺ “The Late Late Show With James Corden”។

នេះក៏ជាអ្វីដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំ និងបន់ឲ្យក្លាយជាការពិត តែពេលនេះ Jackson អាចធ្វើបាន ហើយថែមទាំងបានចាប់ដៃគូសហការជាមួយ James Corden បង្កើតកម្មវិធីខ្លីសប្បាយៗមានឈ្មោះថា "This Is How We Do It” ដើម្បីបង្កជាទស្សនីយភាពអស្ចារ្យសម្រាប់អ្នកគាំទ្រទៀតផង។

ម្យ៉ាងវិញទៀត ឱកាសជួបគ្នាលើកនេះរវាង Jackson និង James ក៏ជាពេលដែលពួកគេអាចផ្លាស់ប្ដូរបទពិសោធឲ្យគ្នាទៅវិញទៅមកដែរ ប្រកបដោយអត្ថន័យ។ ងាកចូលកម្មវិធីវិញ ដំបូងពួកគេទាំង ២បានបង្រៀនភាសាកំណើតគ្នាទៅវិញទៅមក ដោយ Jackson បង្ហាត់ភាសាចិន ឯ James វិញណែនាំនូវប្រយោគពាក្យអង់គ្លេស។

បន្ទាប់មក ទាំង២នាក់ បានបង្ហាញម្ហូបប្រចាំប្រទេសរៀងៗ ដូចជា ម្ហូបចិន និងចក្រភពអង់គ្លេស។ ពេលវេលាដែលពួកគេពិតជាពេញដោយភាពរីករាយ អ្នកគាំទ្រមើលហើយញញឹមបិទមាត់មិនជិតឡើយ។

ដកស្រង់ពី៖ Sabay