Social Network

ខ្លាំងនៅតែខ្លាំង! BTS នាំ​ពានដល់ទៅ ២មកផ្ទះពីកម្មវិធី "2019 MTV EMA"

BTS ក្រុមចម្រៀងឆ្នើមប្រចាំ K-Pop បានទទួលជោគជ័យថ្មីមួយទៀតហើយសម្រាប់ក្រុម ដោយអាចទទួលបានពានធំ ដល់ទៅ២ពីកម្មវិធី 2019 MTV។

ក្រុមចម្រៀងប្រុសសមាជិក ៧នាក់នេះ បានឈ្នះពាន "Best Live” និងពាន "Biggest Fans” ពីកម្មវិធីធំប្រចាំឆ្នាំ “2019 MTV EMA” ដែលធ្វើឡើងនៅក្នុងរដ្ឋ Seville ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា។ សម្រាប់ពានដែល BTS បានទាំង ២នេះសុទ្ធសឹងជាពានសំខាន់ ជាក់ស្ដែងដូចពាន "Biggest Fans” ជាដើម ក្រុមជាអ្នកគ្រងតំណែងនេះដល់ទៅ ២ឆ្នាំជាប់គ្នា ហើយមិនមែនគ្រប់តារាសុទ្ធតែមានឱកាសពិសេសនេះឡើយ៕

ដកស្រង់ពី៖ Sabay