Social Network

គិត​យ៉ាង​ណា​ដែរ​ចំពោះ​រូប​រាង​គម្រូ ​iPhone​ 12​ នេះ?

បើសិនជាអ្នក បានតាមដានពត៌មានបែកធ្លាយ របស់ក្រុមហ៊ុនផ្លែប៉ោមនោះ លោកអ្នកប្រហែលជាបានដឹងខ្លះហើយ ពីដំណឹងលេចធ្លាយទាក់ទងជាមួយ iPhone 12 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំក្រោយ។ ដោយឡែក នៅក្នុងពេលនេះ

យើងក៏បានឃើញ ពីរូបរាងថ្មីមួយទៀតរបស់វា ហើយរូបរាងនេះដែរ គឺត្រូវបានគេរំពឹងថា អាចមានលក្ខណៈដូចគ្នាច្រើនចំណុច ជាមួយនឹង រូបរាងពិតប្រាកដនៃ iPhone ជំនាន់ទី 12 ដែលអាចនឹងចេញនៅឆ្នាំក្រោយ ថែមទៀតផង។

ប្រាកដណាស់ នៅក្នុងពេលនេះ យើងបានឃើញថា រូបរាងរបស់វា មិនខុសពីការបង្ហាញលើកមុនប៉ុន្មាននោះទេ ពោលគឺវាអាចមានការរចនាគែមខាងកៀន ដូចកាលពីជំនាន់ iPhone 4 និង iPhone 5 ដែរ និយាយឲ្យចំទៅ វាអាចមានលក្ខណៈរាបស្មើតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាព ក៏នៅតែបង្ហាញថា ស្មាតហ្វូនខាងលើទំនងជាមានឆកដដែល ប៉ុន្តែវាអាចត្រូវបានឲ្យមានលក្ខណៈតូចជាងមុន និងស្អាតជាងមុន ហើយចំណែកគែម ជុំវិញអេក្រង់របស់វាវិញ អាចប្រាប់បានថា វាប្រហែលកាន់តែតូចជាងមុន ដែលធ្វើឲ្យអេក្រង់លាត បានកាន់តែធំផងដែរ។ គួរបញ្ជាក់ថា iPhone 12 អាចនឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលអាចមានវត្តមានរបស់ លេន ToF ចូលមកបន្ថែមពីលើសេនស័រកាមេរ៉ា ក្នុងពេលបច្ចុប្បន្ននេះ ហើយបើតាមការបែកធ្លាយកន្លងមកវិញ បាននិយាយថា ស្មាតហ្វូនខាងលើ អាចនឹងមានភ្ជាប់មកជាមួយ 5G ស្រាប់តែម្ដង។ លើសពីនេះ ដូចបានដឹងស្រាប់ហើយ ថាវាមិនមែនមកតែមួយម៉ូឌែលនោះទេ ហើយលើកនេះ ចំពោះម៉ូឌែលតូចបំផុត អាចនឹងមាន អេក្រង់ទំហំ 5.4 អ៊ីញ កាន់តែពិសេស វាក៏ត្រូវបានគេរំពឹងថា អាចនឹងមានកម្រិត Refresh Rate ដល់ 120Hz ថែមទៀតផង។

និយាយរួមមកវិញ យើងឃើញថា iPhone 12 series អាចនឹងមានការរចនាដូច នឹងអ្វីដែលបានរៀបរាប់ខាងលើនោះ ជាពិសេសគឺអាចមានគែមខាងកៀនរាបស្មើ ដូច iPhone 4 ហើយនេះក៏ជារចនាបថមួយ ដែលមានអ្នកប្រើប្រាស់ជាច្រើន មានអារម្មណ៍ចូលចិត្តផងដែរ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជារូបភាព ដែលធ្វើតាមការវិភាគ របស់ក្រុមអ្នកវិភាគល្បីៗតែប៉ុណ្ណោះ ហើយច្បាស់ណាស់ថា ការវិភាគរបស់ពួកគាត់គឺមិនប្រាកដថា ត្រឹមត្រូវមួយរយភាគរយនោះឡើយ គ្រាន់តែវាអាចនឹងត្រូវច្រើន ចំណុចអញ្ចឹងដែរ។

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/