Social Network

Selena Gomez​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ Billboard

បទចម្រៀង Lose You To Love Me របស់ Selena Gomez ដែលទើបតែចេញនៅថ្ងៃទី ២៣ តុលា ២០១៩ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងតែម្តងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។

ក្នុងរយៈពេលត្រឹមតែ ១០ជាងថ្ងៃតែប៉ុណ្ណោះ បទនេះមានរហូតដល់ ១១២លាននាក់នៅក្នុង Youtube។ កាលពីថ្ងៃទី៤ ខែតុលា ថ្មីៗនេះ បទដ៏ល្បីរន្ទឺនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard ក្នុងចំណោមបទដែលពេញនិយមជាងគេទាំង ១០០ នៅប្រទេសអាមេរិក។

គួរបញ្ចាក់ផងដែរថា អ្នកដែលចូលរួមនិពន្ធបទនេះជាមួយ Selena រួមមាន Julia Michaels និង Justin Tranter ដែលពួកគេបានបញ្ចេញនូវ ការត្រេកអរ និង ធ្វើការអបអរសាទរ Selena ផងដែរនូវសមិទ្ឋផលដ៏ល្អប្រសើរ និង គួរឱ្យភ្ញាក់ផ្អើលមួយនេះ៕

ដកស្រង់ពី៖ Sabay