Social Network

ឡូយ​ណាស់ OST ក្នុង​រឿង "ស្នេហា​ក្មេងៗ" មួយ​បទ​នេះ នាំ​ឲ្យ​សប្បាយ​ហ្មង

ភាពយន្តនិយាយពីស្នេហាយុវវ័យរឿង "ស្នេហាក្មេងៗ" នឹងត្រូវដាក់បញ្ចាំងចាប់ពីថ្ងៃនេះទៅហើយនៅរោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ ស្របដែលនៅក្នុងសាច់រឿងមានបញ្ចូលបទ Original Song ពីរោះៗប៉ុន្មានបទ សុទ្ធជាបទពេញនិយម ត្រូវចិត្តយុវវ័យ។

នៅថ្ងៃបើកសម្ពោធនៅរោងភាពយន្ត Major Cineplex by Smart កាលពីប៉ុន្មានថ្ងៃមុន ក្រុមក្មេងខ្មែរ និង SWSB បានលើកយក OST ទាំងនោះមកសម្ដែងលើឆាក ធ្វើឲ្យមានការហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពីអ្នកគាំទ្ររបស់ពួកគេ។ មួយបទ ក្នុងចំណោមនោះ មានជើងថា "Young Love” គឺជាចង្វាក់រ៉េប និងមានសាច់ភ្លេងឡូយ មានភាពទាក់ទាញអារម្មណ៍ លឺភ្លេងហើយចង់ស្រែកហ៊ោតាមភ្លាមតែម្ដង។ ក្រៅពីនេះ ក៏មានបទ "Miss Kiss” របស់ក្មេងខ្មែរ និង "ទ្រាំ" របស់ក្រុមតូច សុទ្ធតែបទពីរោះៗ សាច់ភ្លេងត្រូវចំបេះដូងយុវវ័យតែម្ដង។

ប៉ុន្តែឥឡូវតោះ...ទស្សនា និងស្ដាប់បទ "Young Love” មុនសិន!!!

ដកស្រង់ពី៖ Sabay