Social Network

ផលិតកម្ម YG ឆ្លើយតបភ្លាមៗ រឿង CL ដើរចេញ

នៅមុននេះបន្តិច សារព័ត៌មាន Sports Today របស់កូរ៉េខាងត្បូងទទួលបានដំណឹងផ្ដាច់មុខមួយ ដែលដឹងថា CL បានសម្រេចចិត្តដើរចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីភាគីទាំងសងខាងចរចាគ្នាមិនត្រូវលើលក្ខខណ្ឌចំពោះកុងត្រាថ្មី។

ទាក់ទងនឹងរឿងរ៉ាវនេះដែរ ប្រភពពីផលិតកម្ម YG Entertainment ផ្ទាល់បានឆ្លើយតបថា ៖ "ពេលនេះយើងកំពុងពិភាក្សាលើការបន្តចុះកុងត្រាជាមួយនឹង CL។” តាមរយៈការឆ្លើយតបនេះមានន័យថា CL ចាកចេញឬមិនទាន់ចាកចេញ នៅមិនទាន់ច្បាស់នៅឡើយទេ។

ចាប់តាំងពីបំបែកក្រុម 2NE1 និងការចុះកុងត្រាសាជាថ្មីជាមួយផលិតកម្ម YG នៅឆ្នាំ ២០១៦ មក CL បានងាកមកធ្វើជាតារាចម្រៀងទោល ហើយបានចេញបទចម្រៀងនៅសហរដ្ឋអាមេរិកទៀត។ CL ក៏បានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ MIXNINE និង Livin' The Double Life ប៉ុន្តែមិនបានចេញចម្រៀងថ្មី ២ ឆ្នាំមកហើយ។ បទចម្រៀងចុងក្រោយដែលចេញតាមរយៈផលិតកម្ម YG គឺបទ "Goodbye” ដែលជាបទចុងក្រោយរបស់ក្រុម 2NE1 ផងដែរ៕

ដកស្រង់ពី៖ Sabay