Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹក​ប្រាក់​យ៉ាង​សម្បើម ដាក់​ឲ្យ​ប្រកួត Influencer ក្នុង​កម្មវិធី CAMBODIAN NET IDOLឆ្នាំ​នេះ

  • Print

ទឹកប្រាក់ខ្ទង់ជាង ១០០លានរៀល ស្មើនឹងជាង ៣ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ក្នុងការប្រកួត Influencer (បុគ្គលល្បីឈ្មោះនៅលើបណ្ដាញសង្គម) ក្នុងកម្មវិធី Cambodian Net iDol ឆ្នាំនេះ ក្រោយពីកម្មវិធីដូចគ្នានេះ បានទទួលជោគជ័យយ៉ាងសម្បើមកាលពីឆ្នាំទី១។

នេះបើតាមប្រកាសរបស់ Cake Experiential Communications ក្រុមហ៊ុនអ្នកផ្ដើមគំនិតរបស់ព្រឹត្តិការណ៍នេះ។ កាលពីឆ្នាំទី១ CAMBODIAN NET IDOL ឬ CNI បានទទួលអ្នកចូលទស្សនាលើការចាក់ផ្សាយរបស់ខ្លួនចំនួនជាង ៧លាននាក់ ដែលបង្ហាញពីការចាប់អារម្មណ៍ខ្លាំងទៅលើបណ្ដា Influencer ក្នុងស្រុក ហើយនេះជាមូលហេតុដែលកម្មវិធី ឈានមកដល់ដំណើរការកម្មវិធីរបស់ខ្លួននៅឆ្នាំទី២នេះ ដែលតាមផែនការប្រមូលផ្ដុំក្រុម Influencer មកនៅកន្លែងតែមួយ។

លោក Andy Ong ជា Chief Experience Officer បានឲ្យដឹងថា លោកបានមើលឃើញថា Influencer ក្នុងស្រុកស្ថិតនៅក្នុងស្ថានភាពទើបចាប់ផ្ដើម ដូច្នេះហើយ ធៀបនឹងប្រទេសក្នុងតំបន់ Influencer កម្ពុជា ត្រូវការឱកាសដើម្បីដុះខាត់សមត្ថភាពបន្ថែម ក៏ដូចជាឱកាសបង្ហាញខ្លួនបង្កើនប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន។

ហេតុផលនេះហើយ ទើបលោកផ្ដួចផ្ដើមឲ្យមាន CNI នេះឡើង ដើម្បីជួយជំរុញ ក៏ដូចជាធ្វើឲ្យទីផ្សារ Influencer ក្នុងស្រុកកាន់តែមានភាពល្អប្រសើរ ហើយឱកាសក៏ច្រើន។ លោកបន្តថា នៅពេលណា Influencer ម្នាក់ ឬពីរនាក់ចាប់ផ្ដើមល្បីឈ្មោះ ឱកាសរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចរបស់ពួកគេក៏កាន់តែច្រើន ព្រោះលោកជឿថា ទៅមុខការផ្សព្វផ្សាយពីពាណិជ្ជសញ្ញា ឬពាណិជ្ជនាមតាមរយៈក្រុម Influencer នឹងកាន់តែមានប្រជាប្រិយភាព និងមានប្រសិទ្ធភាពជាង។

“មានក្រុមហ៊ុន ក៏ដូចជាផលិតផលច្រើនណាស់ ដែលរង់ចាំពួកគេឲ្យជួយផ្សព្វផ្សាយ អីចឹងពេលពួកគេល្បីឈ្មោះ ក្រុមហ៊ុនទាំងនោះនឹងមករកពួកគេឲ្យជួយផ្សព្វផ្សាយ ហើយវិធីនេះ មានប្រសិទ្ធភាពជាងផងធៀបនឹងការផ្សព្វផ្សាយតាមរបៀបដូចសព្វថ្ងៃ"។ Andy បន្ថែម។ ជាមួយនឹងឆន្ទៈមោះមុតនេះ CNI ឆ្នាំទី២នេះ សម្រេចពីគម្រោងផ្លូវការនៅម្សិលមិញនេះ ដោយគ្រោងស្វែងរកម្ចាស់ជយលាភីចំនួន៣នាក់ គឺជយលាភីលេខ១ដល់លេខ៣ ជាមួយប្រាក់រង្វាន់យ៉ាងច្រើន។

តាមកម្មវិធី ជយលាភីលេខ១ ទទួលបានទឹកប្រាក់សុទ្ធចំនួន ២ម៉ឺនដុល្លារអាមេរិក លេខ២ ទទួលបាន ១ម៉ឺនដុល្លារអាមេរិក និងលេខ៣ ទទួលបាន ៥ពាន់ដុល្លារអាមេរិក។ទាំងនេះមិនទាន់បូកបញ្ចូលកិច្ចសន្យាការងារ និងរង្វាន់បន្ថែមជាច្រើនទៀត។ កម្មវិធី CAMBODIAN NET IDOL ទី២នេះ ទទួលបានអ្នកឧបត្ថម្ភជាច្រើនក្នុងនោះ Yes 018 ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន គឺជាម្ចាស់ឧបត្ថម្ភធំ។ លោក Jeck Tan ជា Chief Commercial Officer របស់ក្រុមហ៊ុនបានលើកឡើងថា Cambodian Net iDol ឬ CNI នេះ មានគុណសម្បត្តិគួរត្រូវបានលើកទឹកចិត្ត ដោយសារកម្មវិធីគឺមានចេតនា ស្វែងរក និងបណ្ដុះបណ្ដាលយុវជនដែលមានទេពកោសល្យ និងជំរុញទំនើបកម្មនៃប្រព័ន្ធឌីជីថលរបស់កម្ពុជា។

ដូច្នេះហើយ នេះគឺជាមូលហេតុដែល Yes 018 ប្រកាសចាប់ដៃគូជាមួយ Cake រៀបចំព្រឹត្តិការណ៍នេះឡើង និងគាំទ្រកម្មវិធីដោយបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនរបស់ខ្លួន ហើយនោះគឺជាអ្វីដែល Influencer ទាំងឡាយចង់បាន។ សម្រាប់លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី CAMBODIAN NET IDOL រដូវកាលទី២នេះ បេក្ខជនទាំងឡាយ តម្រូវឲ្យបំពេញលក្ខខណ្ឌដូចតទៅ៖ ទី១ Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ ១នាទីលើហ្វេសប៊ុក និងប្រាប់ពីអ្វីគ្រប់យ៉ាងពីលោកអ្នកដែលជាតម្រូវការកម្មវិធី។

ទី២.បង្ហាញពីទេពកោសល្យ និងជំនាញរបស់អ្នក និងប្រាប់កម្មវិធីពីមូលហេតុដែលប្រិយមិត្តចង់ក្លាយជា Cambodian Net idol បន្ទាប់។ ទី៣. ដាក់ Hashtag #CambodianNetIdol នៅក្នុងវីដេអូរបស់ប្រិយមិត្ត ហើយកុំភ្លេចប្រាប់ឈ្មោះរបស់ប្រិយមិត្តនៅក្នុង Instagram និង Youtube ប្រសិនបើមាន។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ កុំឲ្យរំលង កម្មវិធីបើកទទួលពាក្យចូលរួមប្រកួតពី Influencer ក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមពីថ្ងៃប្រកាសបើកកម្មវិធីនេះតទៅរហូតដល់ថ្ងៃទី ៣១ ធ្នូ ២០១៩។ កម្មវិធីនេះមានការចូលរួមជាគណៈកម្មការដោយបុគ្គលល្បីឈ្មោះ៣រូបគឺ កញ្ញា សុភ័ក្ត្រ កុសុមៈ តារាចម្រៀង Nikki និងលោក ជ័យ សម្បត្តិ ម្ចាស់ STUDIO 4៕

ដកស្រង់ពី៖ Sabay