Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជា​រថយន្ត Honda Ridgeline ស៊េរី​ឆ្នាំ 2020 ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេស​ជា​ច្រើន

  • Print

ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុន ទើបតែបានប្រកាសចេញជាផ្លូវការនូវរថយន្តស៊េរីថ្មី ឆ្នាំ 2020 របស់ខ្លួនប៉ុន្មានម៉ូឌែល នៅចុងសប្ដាហ៍នេះ ដែលវាស្ថិតក្នុងត្រកូល Ridgeline និងមានឈ្មោះជាផ្លូវការថា Honda Ridgeline 2020។

ដោយក្នុងនោះ ក៏រួមបញ្ចូលនូវប្រភេទ ផ្សេងៗគ្នាផងដែរ ដែលរួមមានដូចជាទាំងប្រភេទ Sport, RTL, RTL-E និងជាប្រភេទ Black Edition ជាដើម។

ជាក់ស្ដែង នៅក្នុងស្រុកខ្មែរយើង ឃើញថាមានអ្នកបើកបររថយន្តម៉ាក Honda នេះមួយៗដែរ មានទាំងស៊េរីចាស់ និងស៊េរីថ្មីៗល្មម ដូចជា Civic ដែលជាប្រភេទរថយន្តស៊ីដែនមានទ្វា 5 (Sedan) និងជារថយន្តស្ព័រមានធទ្វា 3 (Coupe) ដែលអាចជ្រើសរើសបាន តាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ទៀតផង។ ដោយឡែកកាលពីពេលថ្មីៗនេះវិញ ក្រុមហ៊ុនខាងលើ ទើបបានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2020 មួយម៉ូឌែលទៀត ដែលវានឹងមានលក់ នៅតាមក្រុមហ៊ុនបណ្ដាចែកចាយរបស់ Honda នៅថ្ងៃទី 15 ខែធ្នូ ខាងមុខនេះហើយ។

ជាការពិតណាស់ ចំពោះរថយន្ត Honda Ridgeline ឆ្នាំ 2020 ម៉ូឌែល Sport និង RTL គឺត្រូវបានផលិតមកជាមួយប្រភេទ 2WD ដែលប្រើតែកង់បង្វិលចំនួន 2 ប៉ុណ្ណោះ ខណៈម៉ូឌែលផ្សេងទៀត ក្រៅពីម៉ូឌែលទាំង 2 នេះ គឺជាប្រភេទ AWD ដោយបានប្រើកង់បង្វិលទាំងអស់ (ប្រើកង់ទាំង 4)។ លើសពីនេះទៅទៀត រថយន្ដស៊េរីថ្មីនេះ ក៏បានបំពាក់ប្រព័ន្ធ Honda Display Audio System រួមជាមួយ Android Auto និង Apple CarPlay ជាដើម។ មួយវិញទៀត សម្រាប់ម៉ូឌែលរថយន្ដ Ridgeline ស៊េរីឆ្នាំ 2020 ទាំងអស់នេះ គឺមានកម្លាំងម៉ាស៊ីន 280 សេះដូចគ្នា និងជាម៉ាស៊ីនប្រភេទ V6 ផងដែរ។

 

ជុំវិញប្រព័ន្ធសុវត្ថិភាពក្នុងពេលបើកបរ Honda Ridgeline មានមុខងារ Sensing តិចណូឡូជី ដោយរួមមានបញ្ចូលដូចជា៖

 

• Collision Mitigation Braking System with Forwar Collision Warning ជួយសម្រួលទៅដល់ប្រព័ន្ធហ្វ្រាំងឲ្យមានសុវត្ថិភាពខ្ពស់បំផុត

• Road Departure Mitigation ប្រព័ន្ធប្រាប់ដំណឹងអំពីការបើកបរនៅតាមផ្លូវ ជាមួយនឹងរំញ័រប្រាប់អ្នកបើករបរឲ្យប្រើភ្លើងសញ្ញាត្រឹមត្រូវ និងមួយចំនួនផ្សេងទៀត

• Incorporation Lane Departure Warning ប្រព័ន្ធការពារសម្រាប់ប្រាប់ដំណឹងទៅដល់អ្នកបើកបរនៅពេលបើកបរតាមគ្រប់ស្ថានភាពផ្លូវ

• Lane Keeping Assist System ប្រព័ន្ធតម្រង់ផ្លូវរថយន្តឲ្យរត់ត្រឹមត្រូវតាមគ្រលងផ្លូវ

• និង Adaptive Cruise Control ប្រព័ន្ធការពារ បង្ការគ្រោះថ្នាក់ ដោយរក្សារថយន្តឲ្យមានគម្លាតឆ្ងាយពីរថយន្តនៅខាងមុខ ពេលកំពុងធ្វើតំណើរ។

ក្រៅពីនេះ ផ្នែកខាងក្នុងរបស់រថយន្ដ Ridgeline ស៊េរី 2020 នេះ Honda បានបំពាក់អេក្រង់ Touchscreen ធំងាយស្រួលប្រើជាងមុនលោតដល់ទំហំ 8 អ៊ីញ អមមកជាមួយតាបឡូប្រណិត ពូកស្បែក លាយឡំជាមួយនឹងលោហៈ ទៀតផង។ Honda Ridgeline 2020 ទាំងប៉ុន្មានប្រភេទខាងលើ នឹងត្រូវបានដាក់លក់ ក្នុងតម្លៃក្រៅស្រុកចាប់ផ្ដើមប្រហាក់ប្រហែល ១៤០ លានរៀល (35,000 ដុល្លារ) ឡើង ទៅតាមប្រភេទរបស់វានីមួយៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/