Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារព័ត៌មាន​ចិន​​រងការរិះគន់​ ក្រោយផ្សាយ​គ្មានការពិតថា​ Hyekyo និង​ Joongki ត្រូវគ្នា​វិញ

  • Print

កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានមួយចំនួនប្រចាំប្រទេសចិនបានចុះផ្សាយថា Song Hyekyo និង Song Joongki ប្រហែលជាវិលរកគ្នាវិញ ផ្អែកតាមចិញ្ចៀនរៀបការដែលខាងស្រីពាក់ពេលចូលរួមកម្មវិធីកាលពីពេលថ្មីៗ។

ប៉ុន្តែព័ត៌មាននេះ មហាជនចាត់ទុកថាជាការបង្កឲ្យមានការភ្ញាក់ផ្អើល ហើយគ្មានប្រភពច្បាស់លាស់ កើតចេញពីការសន្និដ្ឋាន។ រឿងរ៉ាវនេះ កើតឡើងក្រោយ Song Hyekyo បង្ហាញមុខក្នុងកម្មវិធីរបស់ទស្សនាវដ្ដី W Korea nigត្រូវបានគេប្រទះឃើញ ថាបានពាក់ចិញ្ចៀនជាច្រើនវង់លើម្រាម ប៉ុន្តែ ១ក្នុងចំណោមនោះ មនុស្សជាច្រើនសន្មតថាជាចិញ្ចៀនរៀបការរបស់នាង។

ផ្អែកតាមការបញ្ចេញមតិជាច្រើនរបស់អ្នកគាំទ្រ ចិញ្ចៀនដែលនាងបាក់នោះគឺជាម៉ាកដ៏ល្បី Chaummet ជា Brand ដែលនាងគឺជាតារាតំណាងកាលពីពេលថ្មីៗ។ ឯចំណែកពាក្យចចាមអារ៉ាមដែលថា អ្នកទាំង ២វិលជុំគ្នានោះមិនមែនជាការពិតឡើយ។ នេះបើតាមវិបសាយ Dispatch បានបញ្ជាក់។

យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែសង្ឃឹម និងចង់ឲ្យពួកគេមកត្រូវគ្នាវិញ តែបញ្ហានេះមានតែសាមីខ្លួនប៉ុណ្ណោះដែលជាអ្នកសម្រេច៕

 

ដកស្រង់ពី៖ Sabay