Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​លែងលះ​បាន​៥​ខែ អតីត​ប្ដី គឺម ចាន់ឌី លេង​ខ្លួន​អស់​ស្ទះ

  • Print

គេថាក្រោយបែកគ្នា ទើបចេះធ្វើខ្លួនពិតជាមិនខុសឡើយ ជាក់ស្ដែងដូចករណីតារាសម្ដែងប្រុសកូរ៉េ Ahn Jae Hyun ជាដើម ដោយក្រោយពេលលែងលះគ្នា ការតែងខ្លួនរបស់លោកក៏ទាន់សម័យជាងមុន។

៥ ខែបានកន្លងផុតហើយ បន្ទាប់ពីករណីលែងលះរបស់គូស្នេហ៍តារាសម្ដែងកូរ៉េល្បីឈ្មោះ Koo Hye Sun និង Ahn Jae Hyun ត្រូវប្រកាសជាសាធារណៈ។ ខណៈខាងស្រីមិនទាន់មានគំរោងអ្វីគួរចាប់អារម្មណ៍ក្រោយបែកពីអតីតស្វាមីនោះ ប្រុសស្អាតវ័យ៣២ឆ្នាំ បានត្រលប់ចូលសិល្បៈវិញដោយរឿងភាគថ្មីឈ្មោះ Love With Flaws ដែលកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។

ខុសស្រឡះពីប្រពន្ធ ដែលនៅតែរក្សាស្ទីលតែងខ្លួនស្រគត់ស្រគំក្រោយបែកគ្នានោះ នៅពេលនេះ ប្រុសស្អាតកំពស់ខ្ពស់ស្រឡះនេះ បានផ្លាស់ប្ដូរការតែងខ្លួនយ៉ាងទាន់សម័យ ដោយនៅក្នុងរូបភាពថ្មីបំផុត គេឃើញតួរឿង សង្សារខ្ញុំមកពីភពផ្កាយ បានលាបសក់ពណ៌ស ។

អ្នកគាំទ្រក្រោយពេលឃើញរូបនេះ បានលាន់មាត់ថា ក្រោយពេលបែកគ្នាទើបចេះលេងខ្លួន គឺមិនមែនសម្រាប់តែមនុស្សសាមញ្ញឡើយ ដោយសិល្បករក៏ដូចគ្នា។ មូលហេតុនៃការផ្លាស់ប្ដូរនេះ អាចមកពីលោកចង់បំភ្លេចរឿងចាស់ហើយ៕

ដកស្រង់ពី៖Sabay