Social Network

សមាជិកសភា​នៃ​តំបន់​អឺរ៉ុប​ចង់​ឲ្យ​ទូរសព្ទឆ្លាត​មាន​រន្ធ​សាកថ្ម​ប្រភេទ​ដូចៗ​គ្នា​ទាំង​អស់

ខណៈពេលបច្ចុប្បន្ននេះ ទូរសព្ទឆ្លាតរបស់ប្រិយមិត្តមួយចំនួនធំ ប្រាកដជាមានរន្ធសាកថ្មប្រភេទ USB Type-C សម្រាប់ឧបករណ៍ Android ឬរន្ធប្រភេទ Lightning របស់ឧបករណ៍ iOS ជាក់ជាមិនខានឡើយ ដោយវាធ្វើឲ្យមានការចែងចែក ចេញជាពីរក្រុមខុសគ្នាតែម្ដង។

ហេតុដូច្នេះហើយបានជា កាលពីពេលថ្មីៗនេះ សមាជិកសភានៃតំបន់អឺរ៉ុប ចង់ស្នើរសុំឲ្យក្រុមហ៊ុនផលិតទូរសព្ទឆ្លាត ក៏ដូចជាថេប្លេត និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ចាប់ផ្ដើមបំពាក់រន្ធសាកថ្មប្រភេទតែមួយទាំងអស់គ្នា។

កាលពីពេលមុនៗមក គណៈកម្មការប្រចាំតំបន់អឺរ៉ុប ក៏បានលើកយកបញ្ហាមួយនេះ ឡើងមកចចាររួចម្ដងហើយដែរ ដោយឡែកសម្រាប់លើកនេះ ដល់ពេលសភានៅតំបន់អឺរ៉ុប ចង់សម្រេចឲ្យបានទាំងអស់គ្នាតែម្ដង។ ជាការពិតណាស់ ទូរសព្ទឆ្លាតព្រមទាំងថេប្លេត របស់ក្រុមហ៊ុនប្រើប្រាស់ Android ស្ទើរតែទាំងអស់ទៅហើយ ដែលបានបោះបង់រន្ធសាកថ្មស៊េរីចាស់ មកចាប់ផ្ដើមប្រើរន្ធប្រភេទ USB Type-C មិនថាលំដាប់កំពូល ឬលំដាប់មធ្យមនោះទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ហាក់បីដូចជា មិនសូវពេញចិត្តនឹងជម្រើសមួយនេះឡើយ ហើយនៅពេលបន្ដប្រើប្រាស់រន្ធសាកថ្ម Lightning ដដែល ជាមួយ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន បើទោះបីជាបានប្ដូរទៅប្រើ USB Type-C នៅលើ iPad ស៊េរីថ្មីហើយក្ដី។ ចំណែកឯមូលហេតុវិញនោះ Apple បានបញ្ជាក់ប្រាប់កាលពីមួយឆ្នាំមុនថា នៅពេលក្រុមហ៊ុនទាំងអស់លើទីផ្សារ ធ្វើការប្រើប្រាស់ផ្នែកអ្វីមួយដូចៗគ្នា អញ្ចឹង ភាពច្នៃប្រឌិតថ្មីៗក៏ត្រូវបានបាត់បង់តាមនេះដែរ ព្រមទាំងរំខានដល់អតិថិជនរបស់ខ្លួន ឲ្យផ្លាស់ប្ដូរតាមថែមទៀត។

សរុបមកវិញ បើសមាជិកសភានៃតំបន់អឺរ៉ុប ចង់ឲ្យក្រុមហ៊ុនអេឡិចត្រូនិកទាំងអស់ ប្រើប្រាស់រន្ធសាកថ្មប្រភេទតែមួយដូចគ្នាមែន ប៉ុន្ដែនៅមានក្រុមហ៊ុនមួយចំនួន ដែលជាពិសេសគឺជា Apple នៅតែចង់បន្ដប្រើប្រាស់រន្ធរបស់ខ្លួនដដែល និងមិនទាន់ចង់ប្ដូរនៅឡើយទេ។ ស្របនឹងពេលនេះដែរ យើងក៏បានសង្ឃឹមថា Apple នឹងអាចផ្លាស់ប្ដូរចិត្តក្នុងឆ្នាំនេះ ហើយចាប់ផ្ដើមបំពាក់រន្ធ USB Type-C នៅលើ iPhone ម៉ូឌែលថ្មីៗផងដែរ។

ដកស្រង់ចេញពីcambo-report ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!! https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos… FacebookPage https://www.facebook.com/tvtbaungkhmum/ https://www.facebook.com/pditbk/ http://pditbaungkhmum.org/ https://www.facebook.com/AKPTBK