Social Network

MSI​ GE66​ Raider​ និង​ GS66​ Stealth​ កុំព្យូទ័រ​ស៊េរីថ្មី​ មាន​រូបរាង​ស្អាត​ទាក់​ទាញ​ ជាមួយ​ល្បឿន​ Refresh​ Rate​ 300Hz​ និង​ថ្ម​ធំ​ដល់​ 99.9Whr​

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំថ្មី 2020 នេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវ MSI GE66 Raider និង GS66 Stealth ដែលជាកុំព្យូទ័រស៊េរីថ្មី មានរូបរាងស្រស់ស្អាតទាក់ទាញខ្លាំង និងសមត្ថភាពខ្លាំង ដើម្បីតម្រូវចិត្តអ្នកប្រើ។ បើនិយាយពីតួខ្លួនរបស់ឡេបថបថ្មីនេះ គឺវានៅតែរក្សា

ការរចនាបថ មិនខុសពីជំនាន់មុនឡើយ ព្រោះវាមានភាពរឹងមាំខ្លាំង ធានាបាននូវគុណភាពខ្ពស់ អាចប្រើប្រាស់បានយូរឆ្នាំ។ 

បន្ទះអេក្រង់បំពាក់នៅលើ MSI GE66 Raider និង GS66 Stealth គឺមានទំហំ 15.6 អ៊ីញ មានលក្ខណៈលាតធំតែម្ដង និងមានកម្រាស់ស្តើងជាងមុន 13% ហើយកាន់តែពិសេសទៀតនោះ វាមានកម្រិតបង្ហាញ Full HD (1920x1080p) ជាប្រភេទ IPS ជាមួយល្បឿន Refresh Rate ដល់ទៅ 300Hz ឯណោះ ដូចគ្នា ដូច្នេះការប្រើប្រាស់កម្មវិធី ឬ ការបញ្ជាលេងហ្គេមនានា ប្រាកដជាកាន់តែរលូន ជាក់ជាមិនខានឡើយ។ ហាក់បីដូចជាឡេបថបកំពូលៗរបស់ MSI ដទៃទៀតអញ្ចឹងដែរ ដោយវាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា True Color ជំនាន់ក្រោយ ធ្វើឲ្យបន្ទះអេក្រង់របស់វា ដាក់បង្ហាញសាច់រូបភាពបានដិតច្បាស់ ហើយមានពណ៌ត្រឹមត្រូវល្អជិតដល់ 100% លើតារាង sRGB ផងដែរ។ មកកម្លាំងម៉ាស៊ីន វាប្រើប្រាស់ CPU Intel Core-i7 & i9 ជំនាន់ថ្មី និងមានបំពាក់ VGA Nvidia RTX ជំនាន់ចុងក្រោយ តែមិនបានបញ្ជាក់ទេថា ស្ថិតនៅឡើម៉ូឌែលណាមួយនោះ។ អ្វីដែលកាន់តែពិសេសនោះ គឺថាថាមពលថ្មរបស់ឡេបថបទាំងពីរនេះ មានទំហំធំដល់ទៅ 99.9Whr ឯណោះ ធានាថាអ្នកប្រើនឹងពេញចិត្ត តែម្តង។ 

 

សម្រាប់កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ MATRIX DISPLAY សម្រាប់ធ្វើការទ្រទ្រង់ ទៅលើមុខងារ MULTI-TASK ដែលអាចប្រើប្រាស់បាន 3 ម៉ូនីទ័រតាមរយៈរន្ធដោត HDMI និង mini DisplayPort ដែលផ្តល់ជូនការទស្សនា បានដល់ទៅកម្រិត 4K@60Hz ដែលផ្តល់នូវភាព រីករាយកាន់តែ អស្ចារ្យថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ដើម្បីអោយម៉ាស៊ីននេះត្រជាក់នោះ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវ ប្រព័ន្ធត្រជាក់ផ្តាច់មុខ Cooler Boost ជំនាន់ទី 5 ដើម្បីរក្សាស៊ីតុណ្ហភាពកម្លាំងម៉ាស៊ីន អោយកាន់តែប្រសើរ នៅពេលដែលលោកអ្នកលេងហ្គេម។ Dragon Center ជាមួយនឹង Gaming Mode ដែលផ្តល់ភាពងាយស្រួល ដល់អ្នកលេងហ្គេមដោយមិន ចាំបាច់ពិបាកក្នុងការកំណត់ សម្រាប់ហ្គេមនីមួយៗឡើយ MSI App Player សម្រាប់បទពិសោធន៍ នៃការលេងហ្គេម យ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC។ សម្រាប់អ្នកលេងហ្គេមប្រភេទ 3D ក៏នឹងទទួលបានសំឡេងពិរោះកម្រិត Surround Sound ជាមួយប្រព័ន្ធសម្លេង Dyna Audio អមនឹងការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conference បានផងដែរ ។

ដូច្នេះប្រិយមិត្តទាំងអស់គ្នា នេះជាលក្ខណៈសម្បត្តិត្រួសៗ របស់ឡេបថបប្រភេទ Gaming ជំនាន់ក្រោយម៉ូឌែល GE66 Raider និង GS66 Stealth របស់ក្រុមហ៊ុន MSI។ យ៉ាងណា ចំពោះតម្លៃ និងថ្ងៃចេញលក់ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ តែយើងនឹងបានដឹងច្បាស់ ពេលមានវត្តមាន ចូលមកដល់ក្នុងប្រទេសកម្ពុជាយើង។

ដកស្រង់ចេញពីcambo-report ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!! https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos… FacebookPage https://www.facebook.com/tvtbaungkhmum/ https://www.facebook.com/pditbk/ http://pditbaungkhmum.org/ https://www.facebook.com/AKPTBK