Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sony ប្រកាស​ចេញ​ជើង​ទម្រ​កាមេរ៉ា​ឥតខ្សែ​ស៊េរីថ្មី សម្រាប់​ឲ្យ​ងាយស្រួល​ក្នុង​ការ​ថត Vlog

  • Print

នេះជាជើងទម្រកាមេរ៉ាចល័ត មានឈ្មោះហៅថា GP-VPT2BT របស់ Sony ដែលទើបត្រូវបានប្រកាសជាផ្លូវការ កាលពីពេលថ្មីៗនេះ ហើយវាអាចបំពាក់ជាមួយកាមេរ៉ាប្រភេទ Mirrorless ម៉ូឌែលថ្មីៗទាំងអស់ និងបញ្ជាដោយឥតខ្សែតាមរយៈ Bluetooth

និងមានតម្លៃដាក់លក់ខ្ទង់ ៥៦០,០០០ រៀល (~140 ដុល្លារ) នៅជិតចុងខែនេះ ក្នុងសហរដ្ឋាអាមេរិក ដំបូងគេបង្អស់។

អ្វីដែលថ្មីប្លែកសម្រាប់ជើងទម្រកាមេរ៉ាមួយនេះ គឺវាមិនតភ្ជាប់តាមខ្សែដូចជើងទម្រទូទៅនោះទេ ដោយកាត់បន្ថយរាល់ខ្សែទាំងឡាយ ឲ្យមើលទៅឃើញថាស្អាត គ្មានខ្សែធ្វើឲ្យបាំងអេក្រង់កាមេរ៉ាឡើយ។ ក្រុមហ៊ុន Sony និយាយប្រាប់ថាវានឹងអាចគាំទ្រជាមួយ ម៉ាស៊ីនថតម៉ូឌែល Alpha A9 II, A9, A7R IV, A7R III, A7 III, A6600, A6400, A6100 ព្រមទាំង RX100 VII និង RX0 II ជាដើម។ បន្ទាប់ពីតភ្ជាប់ជាមួយ Bluetooth រួចហើយ វានឹងអនុញ្ញាតឲ្យយើងប្រើប្រាស់ប៊ូតុង ស្ថិតនៅកន្លែងដាក់ដៃនោះ ដែលអាចបញ្ជាឲ្យថតរូប, ថតវីដេអូ, ធ្វើការពង្រីកបង្រួម, ប៉ូតុង C1 និងប៉ូតុង Lock ផងដែរ។ កាន់តែពិសេសទៀតនោះ ជើងទម្រកាមេរ៉ាថ្មីមួយនេះ អាចក្លាយទៅជាជើង Tripod បាន ដើម្បីឲ្យយើងងាយស្រួលដាក់បញ្ឈរ ខណៈពេលចាំបាច់ណាមួយ។ វាមានភ្ជាប់មកជាមួយ អាវក្រោះការពារធូលីនិងសំណើមកម្រិតទាប ដូច្នេះហើយមានន័យថា យើងមិនអាចដាក់វាក្នុងទឹក រយៈពេលយូរបានឡើយ។

ហេតុដោយសារតែជើងទម្រកាមេរ៉ានេះ តភ្ជាប់ដោយឥតខ្សែតែម្ដង អញ្ចឹង អ្នកប្រើប្រាស់ត្រូវតម្រូវឲ្យសាកថ្មឲ្យជើងទម្រផង មុននឹងយកទៅប្រើនៅខាងក្រៅ។ នាពេលបច្ចុប្បន្ននេះ វាមិនទាន់ដាក់លក់ជាផ្លូវការនោះទេ ប៉ុន្ដែរំពឹងទុកថានឹងចេញឆាប់ៗនេះហើយ នៅលើទីផ្សារសហរដ្ឋអាមេរិកមុនគេ ទើបចាប់ផ្ដើមឃើញមានលក់នានាក្នុងស្រុកយើង យកមកដាក់លក់បន្ដទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK