Social Network

ផ្ដើមសប្ដាហ៍ដំបូង Cambodian Net Idol រដូវកាលទី២ ដាក់វិញ្ញាសាប្លែកញាក់សាច់

កម្មវិធីដែលពេញនិយមបំផុតនៅលើបណ្ដាញសង្គមមួយនេះ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍បំផុត ដោយសារទីនេះគឺប្រមូលផ្ដុំទៅដោយ យុវជនដែលមានសមត្ថភាព និងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី ១៥ ខែមករាម្សិលមិញនេះ វិញ្ញាសារដំបូងដែលបេក្ខជនត្រូវប្រកួតគ្នានៅក្នុងកម្មវិធី Cambodian Net Idol រដូវកាលទី២ សប្ដាហ៍នេះ គឺជាការ Selfie នៅលើ Slide ទឹក ហើយអ្នកធ្វើបានល្អជាងគេនឹងមានសិទ្ធិបន្តទៅសប្ដាហ៍ក្រោយទៀត។

ជាក់ស្ដែងបន្ទាប់ពីប្រកួតចប់ កម្មវិធីក៏បានរកឃើញជើងខ្លាំង ១០នាក់ ដែលអាចនៅបន្តជាមួយនឹងកម្មវិធីបាន ប៉ុន្តែគួរឲ្យស្ដាយបេក្ខភាព ២រូបត្រូវបានជម្រុះចេញនៅសប្ដាហ៍ដំបូងនេះ។ សូមបញ្ជាក់ផងដែរថា កម្មវិធី Cambodian Net Idol រដូវកាលទី២ នេះចាក់ផ្សាយនៅរៀងរាល់ថ្ងៃពុធ វេលាម៉ោង ៨យប់ លើទំព័រហ្វេសប៊ុក yes kh។

ដកស្រង់ពី៖ Sabay