Social Network

នារី​អ្នក​ណា​ខ្លះ​នៅ​បឹង​ទំពុន ពេល​នេះ Tempo Tris លើក​សរសើរ​ចំ​ៗ​ហើយ

តារាចម្រៀងរ៉េប Tempo Tris ទើបបានចេញបទថ្មីចម្រៀងមួយបទនៅក្រោមដំបូលផលិតកម្ម Galaxy Navatra ដែលបទនេះ លោកបានសរសើរចំៗពីនារីដែលបាន និងកំពុងរស់នៅក្នុងតំបន់បឹងទំពុនដែលជាកន្លែងកំណើតរបស់លោកផ្ទាល់។

Tempo Tris បានដាក់ចំណងជើងឲ្យបទថ្មីរបស់លោកដែលទើបចេញបានប៉ុន្មានថ្ងៃថា "នារីបឹងទំពុន"។ តាមន័យនៃបទរបស់តារាចម្រៀង លោកបានលើកឡើងថា នារីនៅបឹងទំពុនរបស់លោកជានារីស្រស់ស្អាត សព្វកន្លែង ត្រគាកធំ ដើមទ្រូងមូលក្បំ លោកឃើញពេលណា ចង់តែទៅកៀក ចង់តែទៅរាំជិត ដើម្បីបានស្រាកស្រាន្តចិត្តដែលលួចគួចបេតីសោះឡើយ។

យ៉ាងនេះក្ដី នារីបឹងទំពុន រូបណា មានឈ្មោះអ្វី កូនចៅលោកណា មិនត្រូវបានគេឃើញតារាចម្រៀងបញ្ចេញនៅក្នុងបទថ្មីនេះរបស់លោកឡើយ។ "នារីបឹងទំពុន" គឺជាប្រភេទបទ Hip Hip ដែលត្រូវនឹងជំនាញលោកបំផុត ហើយក៏សាកសមបំផុតសម្រាប់មិត្តយុវវ័យ។

ដកស្រង់ពី៖ Sabay