Social Network

តារា​​​ច​ម្រៀង​​​ខ្មែរពីរ​​​ដួង​​​ ត្រៀម​​​កើ​ប​​​លុយ​​​​លើ​​​ទឹកដី​​អាមេរិក​ ​

តារាចម្រៀងខ្មែរពីរដួង គឺលោក មាស សាលី និងកញ្ញា ពៅ សំណាង ត្រៀមកើបលុយនៅលើទឹកដីសហរដ្ឋអាមេរិក តាមរយៈការច្រៀងរបស់ខ្លួននៅថ្ងៃទី១៤  និងថ្ងៃទី១៥ ខែកុម្ភៈ ចំថ្ងៃដែលខ្មែររស់នៅសហរដ្ឋអាមេរិកអបអរទិវា នៃក្ដីស្រឡាញ់។

លោក មាស សាលី បានអំពាវនាវតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនទៅអ្នកគាំទ្រ និងអានិកជនខ្មែររស់នៅក្នុងរដ្ឋកាលីហ្វូញ៉ាទាំងអស់ ឲ្យចូលរួមច្រៀង និងរាំលេងសប្បាយទាំងអស់គ្នា។ លោក មាស សាលី៖ " នៅក្នុងឱកាសនោះខ្ញុំនឹងច្រៀងចម្រៀងថ្មីៗរបស់ខ្ញុំជាច្រើនបទ ដែលមានបទកន្ទ្រឹម រាំវង់ ឡាំលាវ និងបទរាំវង់ប្រពៃណីខ្មែរជាច្រើនទៀត។

អីចឹងសូមបងប្អូនពុកម៉ែ អ៊ុំពូមីងទាំងអស់ចូលរួមសប្បាយរីករាយទាំងអស់គ្នា"។ បើតាមខិត្ដប័ណ្ណផ្សព្វផ្សាយ នៃការប្រគុំតន្ដ្រីនេះ។ លោក មាស សាលី និងកញ្ញា ពៅ សំណាង ដែលជាតារាចម្រៀងទើបរះក្នុងវិស័យសិល្បៈកម្ពុជា ត្រូវច្រៀងនៅក្នុងភោជនីដ្ឋានLEGEN ក្នុងទីក្រុង Long beachនៅថ្ងៃទី១៤ ខែកុម្ភៈ ហើយនៅថ្ងៃទី១៥ ខែកុម្ភៈ ច្រៀងនៅភោជនីដ្ឋានPACIFIC ទីក្រុងStocton សហរដ្ឋអាមេរិក។ រីឯតម្លៃសំបុត្រចូលរួមទស្សនា និងរាំលេងកម្សាន្ដវិញ មានចន្លោះពី២០ ទៅ២៥ដុល្លារ៕

ដកស្រង់ពី៖ Sabay