Social Network

សំងំយកពិសមួយរយៈ ដល់ពេលវិលមកវិញ KARD ដាក់១បទកន្ត្រាក់ញាក់សាច់

KARD ក្រុមចម្រៀងប្រុសស្រីសមាជិក ៤នាក់ បានចេញស្នាដៃថ្មីរបស់ខ្លួនមួយទៀតហើយ បន្ទាប់ពីបាត់មុខមួយរយៈ។

បទថ្មីនេះមានចំណងជើងថា «Red Moon» ជាបទរួមផលិតរបស់ B.M សមាជិកក្នុងក្រុមនេះតែម្ដង ហើយវាក៏ជាបទស្ថិតក្នុងអាល់ប៊ុមតូចទី៤ មានឈ្មោះដូចគ្នានេះដែរ។ ចង្វាក់ «Red Moon» ក៏កាន់តែពិសេស បន្ថែមជាមួយនឹងក្បាច់រាំពេញដោយថាមពល មិនឲ្យខុសពីបទមុនៗដែលសុទ្ធតែល្បីៗរបស់ KARD ឡើយ ដោយក្នុងនោះមានបញ្ចូលសព្វគ្រប់តាំងពីចង្វាក់ Moombahton, EDM និង Trap។

សូមបញ្ជាក់ផងដែរថា បទថ្មីនេះបានចេញកាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយសន្ទុះនៃការចុចចូលមើល MV ក៏មានច្រើនគួរសមដែរ៕

ដកស្រង់ពី៖ Sabay