Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀម​សប្បាយ​ជាមួយ ឈួន សុវណ្ណឆៃ នូវ​ចម្រៀង​៥​បទ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • Print

តារាចម្រៀងជើងចាស់ អ្នកនាង ឈួន សុវណ្ណឆៃ នៅតែមានភាពលេចធ្លោក្នុងអាជីពសិល្បៈ និងរូបសម្រស់បានតាមរយៈជីវិតឡូយឆាយរបស់នាង។

ឈួន សុវណ្ណឆៃ បានត្រៀមបទចម្រៀងផ្ទាល់ខ្លួនចំនួន៥បទ ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ តារាចម្រៀងរូបស្រស់សោភា និងសំឡេងក្រអួនក្រអៅរូបនេះ ឲ្យដឹងថា អ្នកនាង និងក្រុមការងារបច្ចេកទេសថត កំពុងមមា ញឹកនឹងការថត M V ចំនួន៥បទដែលជាស្នាដៃនិពន្ធ សម្ដែង និងច្រៀងដោយខ្លួនឯងផ្ទាល់។

ចម្រៀងទាំង៥បទ គឺមានបីបទជាចង្វាក់រាំវង់ប្រពៃណីខ្មែរ និងពីរបទទៀត គឺជាចង្វាក់រាំឆឺត ហើយគ្រោងនឹងថតបញ្ចប់ក្នុងពេលឆាប់ៗនេះ។ សុវណ្ណឆៃ បានបង្ហើបនូវចំណងជើងចម្រៀងពីរបទក្នុងចំណោមចម្រៀងទាំង៥បទនោះដែរ គឺបទ"កន្ទ្រឹមបុរាណ" និងបទ"កូនម៉ែ"។ អ្នកនាង ឈួន សុវណ្ណឆៃ សង្ឃឹមថាបទចម្រៀងទាំង៥បទ នឹងទទួលបានការគាំទ្រច្រើន ជាពិសេសបទ"កន្ទ្រឹមបុរាណ និងបទ"កូនម៉ែ" ព្រោះវាមានទំនុកច្រៀង និងភ្លេងថ្មី ហើយអ្នកនាង និងក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងលើបទទាំងនេះ។

តារាចម្រៀងវ័យជ្រេ តែរូបសម្រស់ និងទឹកដមសំឡេងនៅបាន អ្នកនាង ឈួន សុវណ្ណឆៃ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៩។ ត្បិតថាអ្នកនាងបាត់មុខមួយរយៈពីលើវិថីសិល្បៈជាង២០ឆ្នាំរបស់អ្នកនាង ដោយគេយល់ថា អ្នកនាងបានសម្ងំជាមួយកូនប្រុស-ស្រី៣នាក់ បន្ទាប់ពីមានរឿងរ៉ាវលែងលះជាមួយស្វាមី គឺលោក ប្រាក់ គន្ធី នៅឆ្នាំ២០១៤។

ប៉ុន្តែឈួន សុវណ្ណឆៃ នៅមានចិត្ដស្រឡាញ់សិល្បៈ ហើយបច្ចុប្បន្ននាងលេចមុខជាថ្មីជាមួយនឹងភាពឡូយឆាយ និងបទចម្រៀងជាច្រើនបទ៕

ដកស្រង់ពី៖ Sabay