Social Network

តួឯក​ស្រី​រឿង "ហ្លួង​ព្រះស្ដេច​កន" បាត់​មុខ​ឈឹង ស្រាប់​តែ​មាន​ដំណឹង​មាន​កូន​១​ហើយ

តួឯកស្រីដ៏ស្រស់ស្អាត ស៊ិន សក្កដា តួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្ររឿង "ហ្លួងព្រះស្ដេចកន"

បានបន្សាត់ខ្លួនបាត់ឈឹងពីផ្ទាំងសំពត់ស បន្ទាប់ពីបានសាងការចាប់អារម្មណ៍តាមស្នាដៃជាច្រើន ឥឡូវមានគេឃើញនាងតែងនៅជាប់ជាមួយក្មេងប្រុសម្នាក់វ័យប្រមាណជិត១ខួប ដែលសង្ស័យថា ជាកូនរបស់នាង។ សក្កដា ត្រូវបានគេប្រទះឃើញធ្វើដំណើរតាមរថយន្ត Rang Rover ពណ៌ខ្មៅមួយគ្រឿង រួមដំណើរជាមួយបុរសម្នាក់វ័យខ្ទង់ ៣០ឆ្នាំជាង នៅម្ដុំពេទ្យចិនកាលពីខែមុន ពេលដែលរថយន្តរបស់នាងចូលទៅចាក់សាំង។

ចំណុចគួរចាប់អារម្មណ៍ គឺក្នុងរថយន្តមានកូនប្រុសតូចម្នាក់ទៀត។ នេះជាការប្រទះឃើញយ៉ាងកម្រនៅជីវិតឯកជនរបស់តារាស្រី បន្ទាប់ពីនាង បានបាត់មុខឈឹងពីសិល្បៈ។ ចំណុចគួរចាប់អារម្មណ៍មួយទៀត នាងបាត់មុខក្រោយពីនាង បាន និងកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈការងារសិល្បៈរបស់នាងជាច្រើន ក្នុងនោះមានដូចជារឿង "ហ្លួងព្រះស្ដេចកន" និងរឿង “ភ្លៀង១តក់" ជាដើម។ ការបាត់មុខតក់ក្រហល់បែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនមានការងឿងឆ្ងល់។

ឥឡូវស្រាប់តែគេប្រទះឃើញរួមដំណើរជាបុរសវ័យក្មេងម្នាក់ រួមជាក្មេងប្រុសមួយរូបទៅវិញ។ ជុំវិញបញ្ហានេះ ស៊ិន សក្កដា បានឆ្លើយប្រាប់ Sabay តាមសារអេឡិចត្រូនិកថា ចំពោះការបាត់មុខនោះ គឺដោយសារតែមានការរវល់ផ្ទាល់ខ្លួនមួយចំនួនទាំងមុខរបររកស៊ី ពិសេសគឺពេលនេះនាងមានស្វាមី និងកូនម្នាក់ហើយ ដូច្នេះហើយ នាងត្រូវចំណាយពេលជាមួយពួកគេ។

នេះជាលើកទី១ដែលតារាស្រី បង្ហើបពីជីវិតផ្ទាល់ខ្លួន ពិសេសដំណឹងថានាងមានប្ដី ថែមទាំងកូនទៀត ខណៈកន្លងមកមិនដែលលេចដំណឹងរៀបការសោះ។ បញ្ហានេះសាមីខ្លួន អះអាងថា នាង និងគ្រួសារ មិនទាន់បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនៅឡើយដោយសារតែនៅរវល់រឿងរ៉ាវមួយចំងាកទៅរឿងពិធីជ័យតាមប្រពៃណី តារាស្រីមុខមានមន្តស្នេហ៍ ប្រាប់ថា នាងក៏មានគម្រោងដែរ ប៉ុន្តែរង់ចាំកិច្ចការមួយចំនួនបានស្រេចបាច់សិន។

"មានគម្រោងបង ពិធីជ័យហ្នឹងគឺមានគម្រោង តែណាការងារ ណាផ្ទះមិនទាន់បានរួច...ចាំមើលក្រោយផ្ទះធ្វើរួចសិន!”។ សក្កដា ថ្លែង។នួន។ ប៉ុន្តែយ៉ាងណា បានចុះអេតាស៊ីវិលជាមួយគ្នារួចហើយ ហើយក៏មានរៀបពិធីតិចតួចដើម្បីចាស់ទុំដឹងលឺផង។ តាមការអះអាង ស៊ិន សក្កដា បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយស្វាមី ក្រោយពីបញ្ចប់ការថតរឿង "ហ្លួងព្រះស្ដេចកន" រួច ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង១ឆ្នាំហើយ។

ចំពោះអត្តសញ្ញាណរបស់ខ្លួន សក្កដា គ្រាន់តែបង្ហើបយ៉ាងខ្លីថា ឪពុករបស់កូនប្រុសនាង មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែពាណិជ្ជករមួយរូប។ យ៉ាងណា តារាស្រីវ័យ ៣០រូបនេះ មិនបានប្រាប់ថា ស្វាមីនាងឡើយមានឈ្មោះអ្វីឡើយ៕

ដកស្រេង់ពី៖ Sabay