Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេង សារ៉េត សម្រេច​ផែន​ការ​បញ្ចេញ​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​សំឡេង​នៅ​តែ​លះ​ល្អ

  • Print

លោក ហេង សារ៉េត អតីតតារាចម្រៀងអាជីព បច្ចុប្បន្នជាពិធីករទូរទស្សន៍កីឡា បានសម្រេចផែនការដំបូងក្នុងការវិលមករវល់ជាមួយសិល្បៈវិញ

ដោយលោកចាប់ផ្ដើមថតបទចម្រៀងមួយចំនួនជាថ្មី ដោយម្សិលមិញនេះលោកទើបបានបញ្ចេញវីដេអូចម្រៀងមួយបទមានចំណងជើងថា "ស្រឡាញ់ក្រមុំស្រុកឯង"។ សមិទ្ធផលសិល្បៈដំបូងរបស់ពិធីករទូរទស្សន៍ផ្នែកកីឡា ក្រោយពីលោកបានឲ្យតម្រុយកាលពីសប្ដាហ៍មុនថា លោកនឹងចេញថតវីដេអូចម្រៀងមួយចំនួនដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងមកដល់នាពេលខាងមុខ។

ទីបំផុតលោក សារ៉េត ធ្វើបានជាមួយបទ "ស្រឡាញ់ក្រមុំស្រុកឯង" ដែលលោកច្រៀង Cover បទរបស់តារាចម្រៀងខ្មែរសុរិន្ទ លោក យីង យង់។ យ៉ាងណា តាមការបញ្ជាក់លោក បានគ្រោងបទចម្រៀងចំនួន ៦បទ សម្រាប់លើកយកច្រៀងបន្តបន្ទាប់ បច្ចុប្បន្ន កំពុងស្វះស្វែងរកម្ចាស់ឧបត្ថម្ភមួយចំនួនដើម្បីសម្រាលលើការចំណាយសម្រាប់ផលិត។

បទទាំងនោះ មួយចំនួនជាបទចាស់ដែលលោកបានធ្វើឡើងតាំងពីលោកនៅបម្រើការនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយមួយចំនួនទៀត លោកធ្វើថ្មី ហើយបទទាំងនោះ នឹងចេញជាបន្តបន្ទាប់។ លោក ហេង សារ៉េត គឺជាអតីតតារាចម្រៀងក្នុងផលិតកម្ម "Eco Music”។ លោកបានសាងកេរ្តិ៍ល្បីខ្លាំងនាអំឡុងឆ្នាំ ២០០៤-២០០៥ តាមរយៈបទមួយចំនួន ពិសេសគឺបទ "បេះដូងពីរចំណែក" “ជីវិតអ្នកសិល្បៈ" និងបទ "នៅជិតបង្កើយ" ជាដើម។

ក្រោយពីបានសាងកេរ្តិ៍ឈ្មោះល្បីក្នុងស្រទាប់យុវវ័យ លោក ហេង សារ៉េត ក៏បានចាកចេញពីសិល្បៈ នៅក្នុងឆ្នាំ ២០០៦ ហើយប៉ុន្មានក្រោយមកលោក ក៏បានលេចមុខធ្វើជាពិធីករទូរទស្សន៍ផ្នែកកីឡានាអំឡុងឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន។ ពោះការងាកមកមានសកម្មភាពជាមួយសិល្បៈឡើងវិញនេះ លោក សារ៉េត បានប្រាប់ថា ព្រោះលោកស្ដាយស្នាដៃរបស់ខ្លួនកន្លងមកដែលខ្លះមិនទាន់បានចេញ ហើយសំខាន់បំផុតគឺ ទេពកោសល្យសិល្បៈរបស់ខ្លួន ដែលលោកយល់ថា លោកនៅតែអាចធ្វើបានដដែល។

ដូច្នេះហើយ ទើបលោកសម្រេចរៀបផែនការផលិតបទទាំងនោះឡើងវិញ ហើយប្រសិនបើនៅតែមានការគាំទ្រ លោកអាចនឹងលូកចូលសិល្បៈជាថ្មីកាន់តែជ្រៅ៕

ដកស្រង់ពី៖Sabay