Social Network

Song Joongki ត្រូវ​តម្រូវឲ្យនៅដាច់ពីគេកន្លះខែ ក្រោយត្រឡប់ពីកូឡុំប៊ី

Song Joong Ki និងក្រុមការងាររឿង ក៏ដូចជាតួសម្ដែងផ្សេងទៀតក្នុងរឿង «Bogotá» នឹងត្រូវនៅនៅក្នុងផ្ទះមិនអាចទៅណាបានរយៈពេល ២សប្ដាហ៍ ក្រោយពេលវិលត្រឡប់មកពីប្រទេសកូឡុំប៊ី។

ជាការការពារខ្លួន ក៏ដូចជាអ្នកដទៃដែលនៅជុំវិញ Song Joong Ki ក៏ដូចជាអ្នកដែលបានត្រឡប់មកពីបរទេសទាំងអស់ត្រូវនៅដោយឡែកពីគេរយៈពេល ២សប្ដាហ៍សិន និងមិនអាចចេញទៅក្រៅបានឡើយ ដើម្បីការពារខ្លាចមានការឆ្លងជំងឺ COVID-19។

ផ្អែកតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាតួទាំងអស់ក្នុងរឿងនេះត្រូវបានចាកចេញពីប្រទេសកូឡុំប៊ីឆាប់ៗរហ័ស ដោយសារមានការរីករាលដាលរបស់ COVID-19 ខ្លាំងពេក ហើយក្រុមកការងារទាំងអស់ ត្រូវបានរក្សាសុវត្ថិភាពល្អបំផុត តាំងពីដំណើរចាកចេញពីប្រទេសនោះ មកដល់ប្រទេសកូរ៉េ។ ទាំងក្រុមការងារ និងតួសម្ដែងសរុបជាង ១០០នាក់ ក៏ត្រូវបានស្នើឲ្យធ្វើដំណើរមកវិញតាមរយៈជើងហោះហើរដាច់ដោយឡែកពីគេ ដោយសារតែមានផលវិបាកក្នុងការស្វែងរកយន្តហោះហោះពីកូឡុំប៊ីមកសេអ៊ូល។

ជាក់ស្ដែង Song Joong Ki ក៏បានមកដល់ប្រទេសកូរ៉េនៅព្រឹកថ្ងៃទី ២៤ ខែមីនានេះ ហើយប្រញ៉ាប់ចាកចេញពីព្រលានយន្តហោះយ៉ាងលឿនតាមដែលអាចធ្វើបាន។ ចំណែកតួសម្ដែងរឿងជាមួយលោកដែរគឺ តារាសម្ដែង Lee Hee Joon ក៏បានមកដល់កូរ៉េដែរ កាលពី ២ថ្ងៃមុន (ថ្ងៃទី២២ ខែមីនា)។

ងាកទៅការជូនដំណឹងរបស់ផលិតកម្ម HISTORY D&C របស់ Joong Ki ក៏បានបញ្ជាក់ដែរថា ពេលនេះ លោកត្រូវនៅដាច់ដោយឡែកពីគេ ហើយពេលនេះក៏មិនឃើញមានរោគសញ្ញាអ្វីប្លែកចេញពីខ្លួនលោកដែរ។ ទោះជាយ៉ាងណាអ្នកគ្រប់គ្រងនឹងបន្តតាមដានសុខភាពរបស់ Joong Ki ឲ្យជាប់រយៈពេល ២សប្ដាហ៍នេះ៕

ដកស្រង់ពី៖ Sabay