Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់មុខ៣ឆ្នាំ​លើកម្មវិធីទូរទស្សន៍ ពេល​នេះ Eun Hye វិលវិញឆ្លៀតទម្លាយជីវិតស្នេហាទៀត

  • Print

ក្រោយបាត់មុខជាយូរ ឆ្នាំពេលនេះ Yoon Eun Hye បានត្រឡប់មកវិញហើយ ហើយក៏នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Radio Star»។

កំពូលតារាស្រីដែលតែងស្ថិតក្នុងបេះដូងអ្នកគាំទ្រជាច្រើនគឺ Yoon Eun Hye ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី «Radio Star» ភាគទី៦៦២។ វត្តមានពេលនេះ ចាត់ទុកថាជាការបង្ហាញមុខដំបូងក្នុងកម្មវិធីទូរទស្សន៍ បន្ទាប់ពីខកខានប្រមាណ ៣ឆ្នាំ។ ទូរទស្សន៍ MBC ក៏បានបង្ហើបដែរថា អំឡុងពេលថតកម្មវិធីនេះ Yoon Eun Hye ធ្លោយទម្លាយថា៖ «ខ្ញុំមានអ្នកដែលខ្ញុំត្រូវជួបរាល់ថ្ងៃហើយ»។

ក្នុងឃ្លីបវីដេអូខ្លីដែលបានបង្ហាញនោះ ពិធីករ Kim Gura បាននិយាយលេងសើចពីរឿងស្នេហា ដោយសួរថា៖ «តើអ្នកអត់ជួប Kim Jongkook ទេឬ?» ដោយសារតែដឹងថាអ្នកទាំង ២ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធកាលពីមុនក្នុងកម្មវិធី X-Man។ ឆ្លៀតក្នុងឱកាសនេះ Eun Hye បង្ហើបទាំងប្រុងប្រយ័ត្នថា សុខភាពរាងកាយនាងមិនសូវល្អប៉ុន្មានទេ កាលពីពេលចេញមុខជាតារាចម្រៀងក្រុម Baby Vox ដោយសាររវល់ខ្លាំងពេក។

នាងធ្លាប់ប្រឈមនឹងអាការៈអត់ងងុយ រហូតត្រូវញ៉ាំសារធាតុស្រវឹង ដើម្បីសម្រួលឲ្យឆាប់គេងលក់។ ទោះជាយ៉ាងណា ក្រោយមកនាងក៏ព្យាយាមរក្សាសុខភាពជាថ្មី ហើយមកទល់ពេលនេះវាមានរយៈពេលជាង ៨ឆ្នាំហើយ ដែលនាងព្យាយាមផ្ដាច់ខ្លួនពីការញ៉ាំស្រា។ សម្រាប់កម្មវិធីទាំងស្រុងនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង ១១:០៥ នាទីយប់ ម៉ោងនៅប្រទេសកូរ៉េ៕

ដកស្រង់ពី៖ Sabay