Social Network

YoonA ដល់ពេល​ត្រឡប់មក​វិញ​តាមរយៈរឿង​ភាគថ្មី ក្រោយ​ឃ្លាតឆ្ងាយ ៣ឆ្នាំ

ក្រោយបាត់មុខរយៈពេល ៣ឆ្នាំពីវិស័យភាពយន្តភាគ ពេលនេះមានដំណឹងថា YoonA គ្រោងវិលមកវិញហើយ។

ផ្អែកតាមការចេញផ្សាយព័ត៌មាននៅថ្ងៃទី ២៥ ខែមីនា នេះ YoonA (ក្រុម Girls' Generation) បានទទួលថតរឿងថ្មីមានចំណងជើងថា «Hush» របស់ទូរទស្សន៍ JTBC។ រឿងភាគថ្មីមួយនេះដែរផលិតឡើង យោងតាមប្រលោមលោមមួយមានចំនងជើងថា «Silence Alert»។

មួយវិញទៀតសម្រាប់តួប្រុសវិញសម្ដែងដោយ Hwang Jungmin ហើយការត្រឡប់មកវិញលើកនេះក៏ជាលើកដំបូងដែរ ក្រោយបាត់មុខពីវិស័យភាពយន្តភាគរយៈពេលជាង ៨ឆ្នាំ។ YoonA វិញត្រូវសម្ដែងតួ Lee Jisoo អ្នកកាសែតហ្វឹកហាត់ការងារ៕

ដកស្រង់ពី៖ Sabay