Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់​ៗ​ចង់​ក្ស័យ​ធន​ដោយ​សារ​តែ Covid-19 តែ មាន សូនីតា ស្រាប់​តែ​មាន​លាភ​ធំ​បាន​ប្រាក់​ទាំង​ម៉ឺន

  • Print

បើទោះម្នាក់ៗស្រែកត្អូញពិបាករកប្រាក់ចំណូលដោយសារ Covid-19 ប៉ុន្តែងាកមកតារាស្រីដែលមានរហស្សនាមរាជិនីក្រមាឯណេះវិញ ស្រាប់តែមានលាភធំចូល បានប្រាក់ទាំងម៉ឺនទៅវិញ ដោយក្នុងនោះ គឺដោយសារតែនាងទទួលបានកុងត្រាការងារដ៏ធំមួយនឹកស្មានមិនដល់។

តាម សូនីតា តាមពិតដោយទៅប្រាក់ចំណូលរបស់នាងក៏មានការប៉ះពាល់ខ្លះដែរ តាំងពី Covid-19 បានចូលមកដល់ប្រទេសកម្ពុជា ព្រោះថាការងារសិល្បៈរបស់នាងមួយចំនួនត្រូវបានពន្យារ ឬលើកពេល ហើយមុខជំនួញលើគម្រោង "ស្រឡាញ់" របស់នាងក៏ប៉ះពាល់ដូចគ្នា គ្រាន់តែថា ការប៉ះពាល់នោះ នៅកម្រិតអាចគ្រប់គ្រងបាន។ ម្យ៉ាងទន្ទឹមការប៉ះពាល់លើអាជីព និងអាជីវកម្មដែលដំណើរការរួចហើយនោះ នាងក៏រំលេចបានសមិទ្ធផលថ្មីខ្លះៗដែរ ទើបនាងមិនលំបាកខ្លាំង។

ជាក់ស្ដែងថ្មីនេះ នាង ទើបតែទទួលបានកុងត្រាការងារដ៏ធំមួយ។ តាមព័ត៌មានដែលទទួលបាន មាន សូនីតា ទើបតែត្រូវបានក្រុមហ៊ុនឯកទេសថែរក្សាសម្ផស្សមួយមានឈ្មោះថា “TRE” ជ្រើសរើសធ្វើជាតារាតំណាងផលិតផលរបស់ខ្លួនមានរយៈដល់ទៅ ៣ឆ្នាំឯណោះ។ តាមកុងត្រានេះ មានការប៉ាន់ប្រមាណថា សូនីតា អាចនឹងទទួលបានថ្លៃឈ្នួលហត់នឿយរយៈពេល៣ឆ្នាំ ខ្ទង់ជិត ១០ម៉ឺនដុល្លារអាមេរិកឯណោះ។

សូនីតា បានសុំសិទ្ធិមិនអធិប្បាយលើប្រាក់ថ្លៃពលកម្មរបស់នាង ប៉ុន្តែបានទទួលស្គាល់ថា នាងពិតជាទើបបានកុងត្រាខាងលើរយៈពេល៣ឆ្នាំពិតមែនលើផលិតផលចំនួន២ គឺដំណាប់ និងសំបុកត្រចៀកកាំ។ ការងារនេះ ភាគីទាំងសងខាងទើបតែព្រមព្រៀងគ្នានៅរយៈពេលថ្មីៗនេះប៉ុណ្ណោះ ហើយវាបានក្លាយជាសមិទ្ធផលការងារធំទី១នៅក្នុងឆ្នាំ ២០២០ ពិសេសក្នុងដំណាក់កាលដ៏ពិបាកបណ្ដាលមកពី Covid-19។ តាម សូនីតា ពួកគេនឹងបន្តកិច្ចព្រមព្រៀង ១ឆ្នាំម្ដង រហូតដល់គ្រប់ ៣ឆ្នាំនៃការឯកភាពរវាងគ្នា។

នេះជាសមិទ្ធផលការងារធំទី១ ពោលគឺជាតារាតំណាងផលិតផលទី១ដែលនាងសម្រេចបាននាដើមឆ្នាំ ២០២០។ ប៉ុន្តែបើក្រឡេកទៅមើលឆ្នាំចាស់ តារាស្រី ក៏បាន និងបន្តកាន់តួនាទីជាតារាតំណាងផលិតផលឲ្យក្រុមហ៊ុន៣-៤ ក្រុមហ៊ុនរួចទៅហើយដែរ នៅក្នុងនោះ មានទាំងផ្នែកទោចក្រយានយន្ត និងបរិក្ខារអេឡិចត្រូនិក៕

ដកស្រង់ពី៖ Sabay