Social Network

Porsche ចេញឡានស្ព័របើកដំបូល ស៊េរីឆ្នាំ២០២១ ថ្មី ២ ម៉ូដែល

ក្រុមហ៊ុន Porsche បានបង្ហាញរថយន្តស្ព័រម៉ូដែល 911 Targa 4 និង 911 Targa 4S ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយមានការឌីហ្សាញបែបបុរាណ តែស្អាត និងទាក់ទាញ។

911 Targa 4 និង 911 Targa 4S ថ្មីនេះ បំពាក់ប្រព័ន្ធដំបូលស្វ័យប្រវត្តិ ដោយអាចបើក និងបិទ ប្រើពេលត្រឹម ១៩វិនាទីប៉ុណ្ណោះ។ រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង។ Targa 4 មានកម្លាំង ៣៨០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែកឯ Targa 4S មានកម្លាំង ៤៤៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៦វិនាទី ហើយមានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ PDK និងប្រព័ន្ធប៉ុងពីរវៃឆ្លាត Porsche Traction Management មកស្តង់ដារតែម្តង។ បន្ថែមពីនេះ រថយន្តទាំង២ ក៏បំពាក់ប្រព័ន្ធបូម Porsche Active Suspension Management ដែលផ្លាស់ប្តូរអូតូទៅតាមស្ថានភាពផ្លូវ។គួរឲ្យដឹងថា រថយន្ត Porsche 911 Targa 4 នឹងមានតម្លៃចាប់ពី ១១៩ ៣០០ដុល្លារ និង ១៣៥ ២០០ដុល្លារ សម្រាប់ម៉ូដែល 911 Targa 4S។ វានឹងចេញលក់នៅចុងឆ្នាំ២០២០៕

ដកស្រង់ពី៖sabay