Social Network

ក្នុងប្រអប់ iPhone 12 អាចលែងមានថែមកាស Free ទៀតហើយ!

របាយការណ៍ចុងក្រោយរបស់អ្នកវិភាគ Ming-Chi Kuo បានឲ្យដឹងថា Apple អាចកំពុងពិចារណាដកចេញនូវកាស EarPods ពីប្រអប់ iPhone ជំនាន់ថ្មី ដែលគ្រប់គ្នាហៅថា iPhone 12។

ការសម្រេចចិត្តបែបនេះអាចឲ្យអ្នកប្រើប្រាស់ដែលចូលកាស EarPods មានការទោម្នេញចិត្ត។ យ៉ាងណាក្ដីការសម្រេចចិត្តបែបនេះក៏អាចនឹងជួយបង្កើនចំនួនលក់ AirPods ផងដែរ។ ប្រភពមួយចំនួនបានសន្និដ្ឋានថា Apple ប្រហែលជាអាចផ្ដល់ជូននូវប្រូម៉ូសិនទិញផ្គួប iPhone ថ្មីជាមួយ AirPods ជាមួយតម្លៃពិសេស។

ជាមួយការដកកាស EarPods ចេញពីប្រអប់នេះដែរ លោក Ming-Chi Kuo បានបង្កើនការព្យាករណ៍ចំនួនលក់នៃ AirPods ពី ៨០លានគ្រឿង ឡើងដល់ ៩៣លានគ្រឿង សម្រាប់ឆ្នាំ ២០២០ នេះ៕

ដកស្រង់ពី៖sabay