Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែលផលិតបានម៉ាស់ពិសេស អាចចូលញ៉ាំអាហារនៅហាងដោយសុវត្ថិភាព

  • Print

ក្រុមអ្នកច្នៃប្រឌិតជនជាតិអ៊ីស្រាអែលបានបង្កើតម៉ាស់ការពារមេរោគកូរ៉ូណាជាមួយមាត់បញ្ជាពីចម្ងាយ ដែលអាចឱ្យមនុស្សបរិភោគអាហារដោយមិនបាច់ដកម៉ាសចេញ ជាឧបករណ៍ដែលពួកគេនិយាយថាអាចធ្វើឱ្យការចូលទៅភោជនីយដ្ឋានមិនសូវមានគ្រោះថ្នាក់។ដង្កៀបច្របាច់ ដែលធ្វើប្រតិបត្តិការដូចហ្វ្រាំងដៃកង់ដែរនោះ នឹងបើកមាត់នៅខាងមុខម៉ាស់ដើម្បីឱ្យអាហារឆ្លងកាត់បាន។

ដំណើរការនេះអាចមានភាពច្របូកច្របល់ជាមួយនឹងការ៉េមឬទឹកជ្រលក់ប៉ុន្តែអាហាររឹងជាងនេះអាចចូលបានយ៉ាងងាយ។ លោក អាសាហ្វ ជីតេលីស អនុប្រធានក្រុមហ៊ុន Avtipus Patents and Inventions បាននិយាយកាលពីថ្ងៃអង្គារទី១៩ឧសភាថា ¶ “ម៉ាស់នឹងបើកមាត់ដោយមេកានិចតាមរយៈការបញ្ជាពីចម្ងាយដោយដៃឬបើកមាត់ដោយស្វ័យប្រវត្តិនៅពេលណាដែលសមដាក់នៅពីមុខម៉ាស់។

បន្ទាប់មកអ្នកអាចញ៉ាំឬផឹកមួយសប្បាយហើយពេលអ្នកដកសមចេញ វានឹងបិទវិញ ហើយអ្នកត្រូវបានការពារពីវីរុសនិងមនុស្សផ្សេងទៀតដែលអង្គុយជាមួយអ្នក”។ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតម៉ាស់នេះក្នុងរយៈពេលប៉ុន្មានខែទៀត ហើយបានដាក់ស្នើសុំប៉ាតង់រួចហើយ។ ក្រុមហ៊ុននិយាយថាខ្លួនទំនងជានឹងលក់វាក្នុងតម្លៃពី ៣ ទៅ ១០ សេគែល (០,៨៥ ដុល្លារទៅ ១,៨៥ ដុល្លារអាម៉េរិក)៕

ដកស្រង់ពី៖sabay