Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

McLaren ចេញឡានស្ព័រម៉ូដែលពិសេសថ្មី ផលិតតែ ១២គ្រឿងគត់ តម្លៃ ២៧ម៉ឺនដុល្លារ

  • Print

ក្រុមហ៊ុនរថយន្តអង់គ្លេស McLaren ទើបតែបានប្រកាសចេញរថយន្តស្ព័រម៉ូដែលពិសេសថ្មី ហៅថា 600LT Spider Segestria Borealis ដែលទទួលបានការឌីហ្សាញពីក្រុម MSO ផងដែរ។

រថយន្តស្ព័រនេះមានតម្លៃ ២៧៥ ៥០០ដុល្លារក្នុងមួយគ្រឿង ដោយមានពណ៌ខ្មៅ Borealis Black MSO Defined រំលេចដោយការលេងពណ៌បៃតងលើតួខ្លួន និង កាប៊ីនខាងក្នុង តាមពីងពាងពិសពូជ Segestria Florentina។មិនខុសពីរថយន្ត McLaren 600LT ធម្មតាឡើយ ដោយវាបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V8 មានកម្លាំង ៥៩២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៨វិនាទិប៉ុណ្ណោះ។

McLaren នឹងផលិតរថយន្តម៉ូដែលពិសេសនេះ ត្រឹមតែ ១២គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ដកស្រង់ពិ៖sabay