Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Marie បង្ហោះ Status បិទមាត់​អ្នក​និយាយ​មិនពិត​ថា​ស្នេហានាង​ត្រូវចប់ ព្រោះអ្នកទី៣

  • Print

ទំនាក់ទំនងស្នេហារបស់តារាប្រុសស្រីថៃ ២នាក់ដែលមហាជនតែងមានការកោតសរសើរគឺ Gun Naphat និង Marie Broenner

ត្រូវឈានដល់ផ្លូវបែក រហូតបង្កជាចម្ងល់ ជាច្រើនមិនទាន់មានការបកស្រាយ ជាហេតុធ្វើឲ្យមានការសន្និដ្ឋានថាមានអ្នកទី៣ ទើបទៅជាបែបនេះ។ ថ្មីៗនេះខាងសាមីខ្លួនខាងស្រីគឺ Marie Broenner បានចេញមកទម្លាយថា «ស្នេហាដល់ផ្លូវបែកបែបនេះ មិនមែនមកពីមានអ្នក ទី៣ទេ គ្រប់ពេលដែលជួបប៉ាម៉ាក់របស់បង Gun ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅជានិច្ច ជាគ្រួសារដែលគួរឲ្យគោរពស្រឡាញ់ គ្រួសារដែលមានតែសុភមង្គល ប៉ាម៉ាក់ស្រឡាញ់កូន កូនគ្រប់គ្នាក៏ស្រឡាញ់ប៉ាម់ាក់ គ្មានអ្នកណាធ្វើបាបអ្នកណាទេ»

Marie បន្តថា «ពាក្យរិះគន់សាហាវៗដែលកើតឡើង វាមិនមានផលល្អអ្វីសម្រាប់អ្នកណាឡើយ ចង់ឲ្យកម្លាំងចិត្តអ្នកណា ឲ្យបានណា៎ តែធ្វើឲ្យអ្នកណាម្នាក់បាក់ទឹកចិត្ត មិនអាចជួយសាងកម្លាំងចិត្តឲ្យមនុស្សម្នាក់ទៀតទេ»។ តបនូវការបង្ហាញអារម្មណ៍ពេលនេះ មានមិត្តភ័ក្ដិ អ្នកគាំទ្ររបស់នាងជាច្រើនបានផ្ដល់នូវកម្លាំងចិត្តឲ្យស៊ូនឹងពេលវេលាបែបនេះឲ្យបាន៕

ដកស្រង់ពី៖ Sabay