Social Network

ថ្មី​ចែស​! អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ត្រូវ​ភរិយា​អតីត​ប្តី​ប្តឹង​ពី «​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​»

រាជធានីភ្នំពេញ៖ តារាចម្រៀងជួរមុខនៅកម្ពុជាអ្នកនាង ម៉េង កែវពេជ្ជតា ដែលរយៈពេលប្រហែល២សប្តាហ៍ចុងក្រោយនេះបានធ្វើការបកស្រាយជុំវិញដើមចបនៃការបែកបាក់អតីតស្វាមីដែលជាមន្ត្រីធំក្នុងជួររាជរដ្ឋាភិបាលនោះ

ពេលនេះត្រូវបានអ្នកនាងលាតត្រដាងឲ្យដឹងថា ស្ត្រីមួយរូបដែលជាភរិយា អតីតស្វាមីរបស់អ្នកនាងដែលបានលែងលះគ្នា ចប់សព្វគ្រប់នោះដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញ ប្តឹងតារាចម្រៀងស្រីរូបនេះពីបទ «បទបរិហាកេរ្តិ៍ជាសាធារណៈ» ។

យោងតាមពាក្យបណ្តឹងដែលអ្នកនាងម៉េង កែវពេជ្ជតា បង្ហោះលើហ្វេសប៊ុករបស់អ្នកនាងនោះ គឺពាក្យបណ្តឹងបានដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ឧសភា ឆ្នា២០២០ ដែលមានដើមបណ្តឹងឈ្មោះ រស់ សោភ័ណ្ឌ អាយុ២៨ ឆ្នាំដែលជាភរិយាបច្ចុប្បន្នរបស់លោក មួង ឃីម អតីតស្វាមីរបស់អ្នកនាង ម៉េង កែវពេជ្ជតាដែលបានបង្កើតបានកូនប្រុស-ស្រីចំនួន ២នាក់ ជាមួយតារាចម្រៀងជួរមុខរូបនេះ ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា អ្នកនាងម៉េង កែវពេជ្ជតា វ័យ៤៦ឆ្នាំបានបរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ពេលបច្ចុប្បន្ន ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ឧសភា ចាប់ពីវេលាម៉ោងជាង ៦រសៀលរហូតដល់ម៉ោងជាង១០កន្លះជាង «អ្នកនាងម៉េង កែវពេជ្ជតា និងគូកនបាននិយាយវាយប្រហារនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារតាមបណ្តាញសង្គម Facebook Page Meng Keo Pichenda – ពេជ្ជតា … ដូចជាចោទថា «សោ ភ័ណ្ឌ ជាស្រីរបស់លោកឯង ដែលលោកឯងការក្រោយនេះ ។

លោកឯង នៅមានរឿងច្រើនទៀត! លោកឯង ស្គាល់មីមួយហ្នឹងតាំងពីជំនាន់ណា? តាំងពីរតនៈនៅក្នុងពោះ ខ្ញុំការហើយបានពីរខែ ខ្ញុំតាមទាន់លោកឯង» ។ នៅក្នុងពាក្យបណ្តឹងស្ត្រីឈ្មោះ រស់ សោភ័ណ្ឌ បានសំណូមពរព្រះរាជអាជ្ញាឲ្យចោទប្រកាន់តារាចម្រៀងស្រីរូបនេះ និងគូកនតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ត មួយរយរៀល (១០០រៀល) និងឲ្យអ្នកនាងម៉េង កែវពេជ្ជតា ប្រកាសសុំទោសលើបណ្តាញសង្គម Facebook ជាសាធារណៈ» ។

ជុំវិញបញ្ហានេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងតបនឹងពាក្យបណ្តឹងខាងលើដែលលមានខ្លឹមសារថា «ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់មួយចំនួនដែលជនថោកទាបបានធ្វើដើម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហើយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។

ម្តាយកូនយើងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់