Social Network

ទាន់​ប្តី​ដេក​ជាមួយ​ស្រី​អ្នកលក់​ឡេ ម៉ូ​លី​កា បង្ហោះ​សារ​ថា លែងគ្នា ទោះបី​ជិត​សម្រាល​បុត្រី

រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ុក អ្នកនាង ម៉ូលីកា ក្រោយពេលរៀបការ បានប៉ុន្មានខែមក ទទួលបានដំណក់ឈាមកូនស្រី១ ត្រៀមទទួលនាពេលប៉ុន្មានខែ ខាងមុខនេះ ។

អ្នកនាងត្រូវបានស្វាមី ដ៏សង្ហារស្រឡាញ់ថ្នាក់ថ្នម កាលពីខែមុននេះ បានបង្អួតសម្រស់ពពោះ ដាក់គេឯងយ៉ាងគួរឱ្យទាក់ទាញ ។ ស្រាប់តែ កាលពីថ្ងៃទី០៣ មិថុនា ម្សិលមិញនេះ អ្នកនាង ម៉ូលីកា ដែលកំពុងពរពោះកូនស្រីក្នុងផ្ទៃជិតដល់ថ្ងៃសម្រាល បានប្រកាសនៅលើ ហ្វេសប៊ុកថា «ខ្ញុំសម្រេចចិត្តហើយ ថាលែងគ្នា ជាមួយប្ដីរបស់ខ្ញុំ ហេតុផល ពោះវាយកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំ ខំស្រែកជំទាលផ្សាយផ្ទាល់ live ហើយបើ ចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ សរសេរមក ព្រោះមុខរបរស្រីនឹង លក់ឡេ ដែរ» ។

គណនីហ្វេសប៊ុករបស់អ្នកនាង ម៉ូលីកា បានបង្ហោះសារទៀតថា «ខ្ញុំមានភស្ដុតាង ពេលអ្នកទៅយកស្រីដេក អ្នកណាចង់មើលចាំខ្ញុំ ផ្សាយផ្ទាល់ អោយមើល ឃ្លីបសំឡេង» ។ ម្នាក់ស្រីរបស់ប្ដីខ្ញុំនឹង វាអ្នកលក់ឡេដែរ ហើយ លក់ឡេ ប្រហែលមិនសូវដាច់ហើយ បានលក់ខ្លួនទៀត ចង់ឃើញមុខស្រីម្នាក់ និងទេបងប្អូន ? ។

អ្នកនាង ម៉ូលីកា ថា ៖ «បែងចែកឲ្យច្បាស់ រវាងចែចង់ និងមិត្តភាពហើយនាងៗ ដែលមានបំណងទាក់ទងប្ដីគេ សង្សារគេអីនឹង មុននឹងមានចំណាប់អារម្មណ៍ ចង់ទាក់ ចង់ទង ឲ្យចេះស៊ើបមើលប្រវត្តិប្រពន្ធគេ សង្សារគេផង ថាខ្លា ឫឆ្មា ជិះឡាន ឫជិះចាន កាប់ដាវ ឫដេញពិន ដល់តែមានករណីដបហោះ ដបហើរ ដបដើរចូលមាត់ ជាយថាហេតុ អ៊ីចឹងទៅ ថាគេហ្នឹងអីណា!

សម័យហ្វេសប៊ុក ណាកូនម៉ែ លឿនដូចកូរ៉ូណាអ៊ីចឹង ប្រាប់យកបុណ្យ ខ្លួនស្អាតៗ ក្មេងៗ កុំហាច់ មើលថែរោងចក្រទឹកដោះគោហ្នឹង ឲ្យតែល្អទៅ គង់តែមានអ្នកវិនិយោគទេ ប្រយ័ត្ន ជ្រួលជ្រើមប៉ះរបស់គេ ក្លាយជារោងចក្រទឹកដោះគោហួសកំណត់ឥតប្រយោជន៍ ធ្វើខ្លួនឲ្យតែល្អៗទៅ អត់ខ្វះទេប្ដី កុំឲ្យគេដៀល កើតមករូបមួយ ជីវិតមួយ ដូចគេដែររករបស់កម្មសិទ្ធឲ្យខ្លួនឯងមិនបាន កុំចូលចិត្តរបស់រួមអត់ល្អទេ បូកឡូកពេក ប្រយ័ត្នកើតជំងឺស្រាល» ។

កោះសន្តិភាព នៅមិនទាន់បានសុំការបំភ្លឺបន្ថែមពីអ្នកនាង ម៉ូលីកា នៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី៤ មិថុនានេះ ៕

ដកស្រង់ពី៖ កោះសន្ដិភាព