Social Network

Facebook ចាប់ផ្ដើមបញ្ចេញ Dark Mode សម្រាប់កម្មវិធី iOS ហើយ

Facebook បានចាប់ផ្ដើមបញ្ចេញមុខងារ Dark Mode សម្រាប់ឧបករណ៍ iOS ជាផ្លូវការ ដោយពេលនេះមានអ្នកប្រើប្រាស់មួយចំនួនតូចបានប្រទះឃើញមុខងារថ្មីលើក្នុង Settings នៃកម្មវិធី Facebook។

មុខងារនេះអាចដំណើរការដោយចូលទៅកាន់កម្មវិធី Facebook រួចចុចលើសញ្ញាត្រេបីផ្នែកខាងស្ដាំខាងក្រោម និងស្វែងរកផ្នែក "Settings and Privacy”។ Facebook បានបញ្ជាក់ថាមុខងារនេះបានបញ្ចេញដល់អ្នកប្រើមួយចំនួនតូចប៉ុណ្ណោះនាពេលនេះ ហើយមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់អំពីការបញ្ចេញដល់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ៕

ដកស្រង់ពី៖sabay