Social Network

ថាចង់ Live ជជែកជាមួយ​ Fan តែ Sung Hoon ច្រឡំ​ដេក​លក់​ ឆ្លៀតស្រមុក​ឲ្យឮទៀត

កាលពីថ្ងៃទី ២៧ ខែមិថុនា តារាសម្ដែងដ៏ល្បីរបស់កូរ៉េ បាន Live ជជែកលេងជាមួយនឹងអ្នកគាំទ្រលើ Instagram។

ជាហួសចិត្តមួយបានកើតឡើង ព្រោះថា Live មិនបានប៉ុន្មានផង លោកក៏បានដេកលក់ទាំងមិនដឹងខ្លួន។ អ្នកគាំទ្រ ប្រមាណជា ២០០០នាក់កំពុងចូលមើល Live នោះនាំគ្នាអស់សំណើចស្ទើរគ្រប់គ្នា និងព្យាយាមដាស់លោកឲ្យភ្ញាក់ តាមរយៈ Comment ដែលលោកមិនអាចឮ។

អំឡុងពេល Live នោះដែរ កាមេរ៉ាទូរសព្ទរបស់លោកបើកចោល បញ្ចាំងឡើងលើពិដាន ហើយអ្នកគាំទ្រថែមទាំងអាចឮសំឡេងលោកស្រមុក ឆ្កែព្រុស ថែមទាំងសំឡេងទូរសព្ទដែលរោទិ៍ជាច្រើនដងទៀតផង។ រហូតដល់ម៉ោង ៥ទៀបភ្លឺ (ម៉ោងនៅកូរ៉េ) អ្នកចាត់ការរបស់ Sung Hoon ក៏បានមកដល់ និងបិទ Live នោះឲ្យ ស្របពេលម្ចាស់ Live នៅដេកលក់ដដែល៕

ដកស្រង់ពី៖ Sabay