Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណត់ត្រាត្រួសៗដែល BLACKPINK បំបែកបានក្រោយចេញបទ «How You Like That»

  • Print

ក្រុមចម្រៀង BLACKPINK បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីក្រោយវិលមកវិញជាមួយនឹងបទថ្មីប្រចាំឆ្នាំ ២០២០ «How You Like That»។

ជាក់ស្ដែង ក្រោយ «How You Like That» បង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃពី ២៦ ខែមិថុនា BLACKPINK បានបំបែកកំណត់ត្រាថ្មីៗជាច្រើន។ ក្នុងនោះមានទាំលើ YouTube ក៏ដូចជាតារាងបទចម្រៀងទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ YouTube វីដេអូបទនេះបានក្លាយជាវីដេអូដែលមានអ្នកចូលមើលច្រើនលើសលុបលឿនជាងគេដល់ទៅ ១០០លានដងឯណោះ ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ។

ក្រៅពីនេះក្រុមក៏បានបង្កើតប្រត្តិសាស្ត្រថ្មី ដោយមានអ្នកចូលមើលការផ្សាយផ្ទាល់បទថ្មីលើ YouTube ដល់ទៅ ១,៦៥លានអ្នកឯណោះ។ ងាកមកតារាង iTune វិញ បទនេះបានជាប់លេខរៀងកំពូលដល់ទៅ ៦៤ប្រទេស ជាហេតុវាបានក្លាយជាបទចម្រៀងរបស់ក្រុមចម្រៀងនារី ដែលជាប់លើកំពូលតារាងបទចម្រៀងច្រើនប្រទេសជាងគេ។

ងាកចូល Spotify វិញ «How You Like That» ជាប់ភ្លាមនៅលេខ ៥ លើតារាងពិភពលោកជាមួយនឹងចំនួន Stream ៤,០៧៣លាន និងជាប់លេខ ១០ នៅរដ្ឋជាច្រើន ជាមួយនឹងចំនួន Stream ៧៦២ ០០០។ ដូចនេះទិន្នន័យនេះពិតជាបាននាំ BLACKPINK អាចបង្កើតប្រវត្តិសាស្ត្រថ្មីលើ Spotify។ នៅប្រទេសចិន បទនេះ លក់ដាច់អស់លើស ១លានទៅទៀតលើតារាង QQ Music។

ជាមួយគ្នានោះបទនេះ ក៏បានជាប់លើតារាង Top Daily List, Weekly Bestseller List, New Song Real-Time List, New Song Daily Chart, Popular Index List និង MV List របស់ QQ Music ដែរ។ មិនទាន់អស់ទេ បើគិតក្នុងប្រទេសកូរ៉េវិ BLACKPINK វ៉ាដាច់ចំណាត់ថ្នាក់កំពូលៗ លើតារាង Melon, Genie, Soribada និងតារាងបទចម្រៀងល្បីៗផ្សេងទៀត៕

 

ដកស្រង់ពី៖Sabay