Social Network

Galaxy A42 នឹងជាទូរសព្ទ 5G តម្លៃធូរជាងគេរបស់ Samsung

Samsung បានបញ្ចេញស្មាតហ្វូន 5G ដំបូងជាមួយម៉ូដែល Galaxy S10 5G ហើយបានបន្តចេញ Galaxy Note 10 5G ជាមួយត្រកូល Galaxy S20 ទាំងបីម៉ូដែលដែលសុទ្ធតែគាំទ្រសេវា 5G។

ក្រុមហ៊ុនក៏បានបង្ហាញចេញស្មាតហ្វូន 5G តម្លៃធូរដូចជា Galaxy A51 និង Galaxy A71។យ៉ាងណាក្ដី បើតាមវិបសាយ SamMobile បានឲ្យដឹងថានាឆ្នាំក្រោយនេះ Samsung នឹងបញ្ចេញលក់ស្មាតហ្វូន 5G តម្លៃធូរថ្មី ដែលមានតម្លៃធូរជាងគេក្នុងចំណោមស្មាតហ្វូន 5G របស់ Samsung។

ប្រភពដដែលនេះបានឲ្យដឹងថា Samsung បានចាប់ផ្ដើមអភិវឌ្ឍន៍ស្មាតហ្វូន Galaxy A មួយគាំទ្រសេវា 5G សម្រាប់ឆ្នាំ ២០២១ ដែលក្នុងនោះគេប្រទះឃើញថាវាមានលេខកូដ SM-A426B ដែលអាចជា Galaxy A42 5G។

ព័ត៌មានអំពី Galaxy A42 5G គេនៅមិនទាន់ដឹងច្រើននៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងមានអង្គផ្ទុកទំហំដល់ ១២៨GB កើនឡើងទំហំទ្វេដងបើធៀបនឹង Galaxy A41 ដែលមានទំហំ ៦៤GB។ ហើយវានឹងមានជម្រើសពណ៌ប្រផេះ ពណ៌ខ្មៅ និងពណ៌ស៕

ដកស្រង់ពី៖saabay