Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gam បង្ហើបមិត្តភាព ១២ឆ្នាំជាមួយ Taew ក្រោយច្រៀងក្នុងពិធីបុណ្យសពឪពុករបស់មិត្តរួច

  • Print

ទទួលបានការលើកទឹកចិត្តពីមិត្តភ័ក្តិក្នុងគ្រាទុក្ខសោក ជារឿងដែលកក់ក្ដៅខ្លាំងបំផុតសម្រាប់មនុស្សម្នាក់ៗ។

ដូច Taew នៅពេលនេះ នាងបានទទួលការលើកទឹកចិត្ត និងក្ដីស្រឡាញ់យ៉ាងច្រើនពីមិត្តភ័ក្តិទាំងក្នុង និងក្រៅសិល្បៈ ក្រោយពេលឪពុករបស់នាងបានទទួលមរណភាពកាលពីថ្មីៗនេះ។ ដើម្បីចូលរួមរំលែកទុក្ខ និងផ្ដល់នូវការលើកទឹកចិត្ត ពួកគេបានមកចូលរួមពិធីបុណ្យជាច្រើនហូរហែ ប៉ុន្តែក្នុងចំណោមនោះ Gam Wichayanee ដែលជាមិត្តល្អរបស់ Taew ម្នាក់ដែរ បានធ្វើឲ្យ Taew និងក្រុមគ្រួសារកាន់តែមានកម្លាំងចិត្ត ដោយ Gam បានច្រៀងបទចម្រៀងច្រើនបទ អមជាមួយក្រុមតន្ត្រីប្រគំពីក្រោយ កាន់តែធ្វើឲ្យពេលវេលាទុក្ខសោកពេញដោយភាពកក់ក្ដៅ។

ក្នុង Post មួយរបស់ Gam ដែលបង្ហោះកាលពីថ្ងៃទី ០៨ ខែកក្កដា នាងបានសរសេរសំណេរវែងថា៖ «១២ឆ្នាំហើយដែលស្គាល់ពួកម៉ាក Taew ឯងពូកែណាស់ តាំងតែនៅរៀនថ្នាក់ Acting ជាមួយគ្នា។ Taew មានការតាំងចិត្ត ហើយតែងប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងអស់ពីចិត្តជានិច្ច មិនដែលធ្លាប់ឈប់អភិវឌ្ឍខ្លួនឯង មិនថាជាការសិក្សា គ្រួសារ មិត្តភ័ក្តិ គ្រប់យ៉ាងទាំងអស់ ឯងបានបំពេញតួនាទីជាកូនល្អចំពោះលោកប៉ា Tik ហើយ។

ចាប់ពីពេលនេះ ឯងគឺជាកម្លាំងចិត្តរបស់ ម៉ាក់ Nid បង Tao និងគ្រួសារ ពួកយើងសុំធ្វើជាកម្លាំងចិត្តបន្ថែមជាមួយទៀត។ ពួកម៉ាកដ៏ពូកែរបស់គ្រប់គ្នា យើងនៅតែជាមិត្តហើយសប្បាយចិត្តណាស់ដែលបានឃើញស្នាមញញឹមមិត្តណាចា៎»។ Caption ដ៏វែងក៏អមជាមួយនឹងរូបនាងនិង Taew ក្នុងពិធីបុណ្យសពដែរ គឺជាពេលដែល Gam ឡើងច្រៀង កំដរកម្មវិធី និងឧទ្ទិសជូនឪពុករបស់ Taew ផង។

ដោយឡែកមិនមែនត្រឹមតែ Gam ទេដែលបានឡើងច្រៀងពេលនោះ ក៏ឃើញថា Grace Kanklao ក៏បានច្រៀងដែរពេលនោះ៕

ដកស្រង់ពី៖ Sabay