Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo ប្រកាសចេញទូរសព្ទ 5G តម្លៃ ២៣០ដុល្លារ មានអេក្រង់ 120Hz

  • Print

vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន iQOO Z1x ក្រោយពីបានចំណាយពេលរាប់សប្ដាហ៍ក្នុងការបញ្ចេញ Teaser រួចមក។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន មានភាគច្រើនដូចជាការរំពឹងទុក ប៉ុន្តែគេភ្ញាក់ផ្អើលខ្លាំងត្រង់តម្លៃ។

សម្រាប់តម្លៃចាប់ពីប្រមាណ ២៣០ដុល្លារ នៅប្រទេសចិន អ្នកប្រើប្រាស់អាចទទួលបានបន្ទះឈីប 5G, ថ្មទំហំ ៥០០០mAh ដែលសាកថ្មឆាប់ពេញ និងអេក្រង់ដែលមាន Refresh Rate 120Hz ទៀត។ iQOO Z1x ដំណើរការដោយបន្ទះឈីប Snapdragon 765G ដែលមានជម្រើសបួនប្រភេទគឺ RAM 6GB/អង្គផ្ទុក 64GB, 6GB/128GB, 8GB/128GB និង 8GB/256GB។

RAM របស់វាជាប្រភេទ LPDDR4X និងអង្គផ្ទុកប្រភេទ UFS 2.1។អេក្រង់ LCD របស់វាមានទំហំ ៦,៥៧អ៊ីញ ដែលមានកម្រិតបង្ហាញ FullHD+ និងមានចោះរន្ធលើអេក្រង់សម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ១៦MP។

កាមេរ៉ាខាងក្រោយមានបីគ្រាប់ ដែលកាមេរ៉ាមេទំហំ ៤៨MP, កាមេរ៉ា Macro 2MP និងកាមេរ៉ាវាស់ជម្រៅ 2MP។នៅផ្នែកចំហៀងខាងស្ដាំមានទ្រនាប់ស្កេនម្រាមដៃ ចំណែខាងក្រោមមានរន្ធ USB Type-C និងរន្ធកាស 3.5mm។

វាមានគាំទ្រនូវសេវា Dual 4G VoLTE, 5G ហើយមាន Wi-Fi 6 និង Bluetooth 5.1។ ថាមពលថ្មរបស់វាមានកម្ឡាំងសាក 33W។ជម្រើសពណ៌របស់ iQOO Z1x មានចំនួនបីគឺពណ៌ខ្មៅ ខៀវ និងពណ៌ស ដែលវាមានលក់នៅប្រទេសចិនចាប់ពីថ្ងៃនេះ ក្នុងតម្លៃពី ២៣០ដុល្លារ ដល់ថ្លៃបំផុត ៣៣០ដុល្លារ៕

ដកស្រង់ពី៖sabay