Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅចាំអត់! រថយន្ត​អង្គរសល់​តាំង​ពី​ទសវត្សរ៍ ៦០ ដឹក​អ្នក​ដំណើរ​នៅ​បាត់ដំបង​ ឥឡូវដល់ណាហើយ?

  • Print

រថយន្ត Angkor ប្រភេទ Mini bus ផលិតនៅក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ត្រូវបានដំឡើងសាជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបថនៅដដែល។

នេះបើតាមលោកពូដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលមានសល់ប្រហែល ៤ គ្រឿងប៉ុណ្ណោះ (ពណ៌ស ៣ គ្រឿង និងទឹកក្រូច ១គ្រឿង)។ លោកបានរៀបរាប់ឲ្យដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ប៉ុន្តែកៅអីអង្គុយ តួ ទ្វារ និងដំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល រៀបចំដំឡើងសាជាថ្មី នៅទសវត្សរ៍ឆ្នាំ១៩៩០ ដោយយកតាមគំរូចាស់។

\គ្រឿងម៉ាស៊ីន និងគ្រឿងក្រោមភាគច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់។ ម៉ាស៊ីនដើមគឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង ឯគ្រឿងបន្សំផ្សេងៗផលិតនៅក្នុងស្រុក។ រថយន្តកេរដំណែលសល់ជាង ៦០ ឆ្នាំនេះ បច្ចុប្បន្នត្រូវបានប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោងក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ។

ដកស្រង់ពី៖sabay