Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​តម្លៃ​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​ឆ្នាំ ២០២០ ដែល វ៉ាន់ វល័ក្ខ កុម្ម៉ង់​ទិញ​ពី​បរទេស ទើប​មក​ដល់​ក្ដៅៗ!

  • Print

តារាសិចស៊ី វ៉ាន់ វល័ក្ខ កាន់តែបង្ហាញភាពហ៊ឺហាខ្លាំងឡើងនៅរយៈកាលចុងក្រោយ ដែលបន្ទាប់ពីទិញផ្ទះតម្លៃជិតកន្លះលានដុល្លារអាមេរិករួចហើយ នាងក៏បានកុម្ម៉ង់ទិញរថយន្តដ៏ប្រណិតតម្លៃកប់ពពកមួយគ្រឿង។

រថយន្តនោះ គឺម៉ាក Lexus 570 Kuro កប់សេរីឆ្នាំ ២០២០ ដែលនាងទើបនឹងបង្ហាញកាលពីម្សិលមិញនេះនៅលើបណ្ដាញសង្គមរបស់នាង។ ការបញ្ជាទិញរថយន្តស៊េរីខ្ពស់ខាងលើ ខណៈគេដឹងថា វល័ក្ខ ក៏មានរថយន្តស៊េរីខ្ពស់មួយគ្រឿងម៉ាកឡង់គ្រីស័រដែលមានតម្លៃជាង ១០ម៉ឺនដុល្លារមួយគ្រឿងរួចទៅហើយ។

សមិទ្ធផលទាំងនេះ ធ្វើឲ្យសាមីខ្លួនមានមោទកភាពណាស់ចំពោះអ្វីដែលនាងសម្រេចបាន។ វល័ក្ខ ថ្លែងថា "អរគុណគ្រប់យ៉ាងធ្វើអោយខ្ញុំខំរហូតខ្ញុំមានថ្ងៃនេះ"។ ជាមួយគ្នាគេឃើញមិត្តជាច្រើនបានចូលទៅសរសេរសារចូលរួមអបអរ និងបន្តជូនពរនាងឲ្យកាន់តែមានជីវភាពរុងរឿងបន្ថែមទៀត។

វិលមករថយន្តថ្មីដែលនាងកុម្ម៉ង់ ទើបបានមកដល់នេះ មានតម្រុយថា មានតម្លៃជាង ២០ម៉ឺនដុល្លារអាមេរិកឯណោះ។ ជុំវិញបញ្ហានេះ សាមីខ្លួនបាន ឆ្លើយតបតាមសារអេឡិចត្រូនិកថាជាការពិត។ វល័ក្ខ ប្រាប់ថា រថយន្តនេះ នាងបានកុម្ម៉ង់ទិញក្នុងតម្លៃ ២៣ម៉ឺនដុល្លារអាមេរិក។

ជុំវិញការលេចឡើងភាពហ៊ឺហានៅរយៈកាលចុងក្រោយនេះ វល័ក្ខ បានរងការសង្ស័យមួយចំនួនត្បិតថាអ្វីដែលនាងបាន ហាក់ដូចលឿនពេក។ ការសង្ស័យនោះ គឺថា តារាស្រីសុដន់ទ្រលុកទ្រលន់រូបនេះ អាចនឹងមានទំនាក់ទំនងអ្នកមានទ្រព្យស្តុកណាម្នាក់ ជាឧកញ៉ា ឬមន្ត្រីថ្នាក់ខ្ពស់ណាមួយ។

ចំណុចកាន់តែសង្ស័យទៀតនោះ ក៏ព្រោះតែមានមិត្តភ័ក្ដិរបស់នាងជាច្រើន បានចូលមកសរសេរសារជូនពរដោយប្រើពាក្យប្លែកៗ។ ប្រិយមិត្តដែលហៅ វ៉ាន់ វល័ក្ខ ថា "សម្លាញ់ៗ" នោះ បានជូនពរតារាស្រីជាមួយពាក្យថា "ជំទាវ"។ "ជូនពរ ជំទាវមិត្ត ហេងហេង ជោគជ័យគ្រប់ភារកិច្ច”។

សាររបៀបនេះ គេឃើញមានចំនួនច្រើន...ដែលគេជឿថាបានកើតចេញពីមិត្តភ័ក្ដិស្និទ្ធៗនឹងតារាស្រី។ ប៉ុន្តែបញ្ហានេះ សាមីខ្លួនបានបកស្រាយថា ទាំងអស់នេះ គឺជាកម្លាំងញើសឈាមផ្ទាល់របស់នាង ក្នុងនោះទាំងការងារសិល្បៈ និងការរកស៊ីមួយចំនួន។

ទោះយ៉ាងនេះក្ដី វល័ក្ខ មិនបានបង្ហើបប្រាប់សារព័ត៌មានឡើយថា នាងមានមុខអ្វីខ្លះទៀតនៅពីក្រោយវាំងននសិល្បៈរបស់នាង៕

ដកស្រង់ពី៖ Sabay